CamNews

ព័ត៌មានអន្តរជាតិ 

និស្សិតម្នាក់ត្រូវជនមួយក្រុម ចាប់រំលោភលើឡានក្រុង មុខមិត្តប្រុសរបស់នាង

ប៉ូលិសឥណ្ឌាកំពុងតែតាមចាប់ ជនដៃដល់មួយក្រុមដែលបានធ្វើសកម្មភាពចាប់រំលោភ
ទៅលើនិស្សិតស្រីវ័យក្មេងអាយុ ២៣ឆ្នាំ ហើយក្រោយមកក៏រុញទម្លាក់ជនរងគ្រោះចេញ
ពីឡានក្រុង។

ហេតុការណ៍នេះ បាន​ធ្វើមានការភ័យខ្លាច និងព្រួបារម្ភជាថ្មីម្តងទៀតពីសុវត្ថិភាពរបស់ស្រ្តីភេទនៅ
New Delhi ប្រទេសឥណ្ឌា។

ប៉ូលិសបានឲ្យដឹងថា ហេតុការណ៍ចាប់រំលោភនេះបានកើតឡើងកាលពីយប់ថ្ងៃទី ១៦ ខែធ្នូ ក្នុង
ពេលដែលជនរងគ្រោះកំពុងជិះឡានក្រុងជាមួយមិត្តប្រុស ក៏ត្រូវជនដៃដល់មួយក្រុមយ៉ាងតិច ៤
នាក់ធ្វើការវាយប្រហារ និងចាប់រំលោភតែម្តង។ នៅក្នុងចំណោមពួកវាទាំងនោះ មានម្នាក់គឺជា
បុគ្គលិកឡានក្រុងនោះ។

ពួកវាបានវាយប្រហារដោយដែកមួយ លើមិត្តប្រុសរបស់និស្សិតស្រីនោះហើយក៏បានធ្វើការផ្លាស់ប្តូរ
គ្នា រំលោភលើរូបនាងម្តងម្នាក់ៗតែម្តង។ ក្រោយពីធ្វើសកម្មភាពរំលោភរួចហើយ ពួកវាក៏បានច្រាន​
និស្សិតស្រីនោះ និងមិត្តប្រុសនាងទម្លាក់ពីឡានក្រុងដែលកំពុងតែបើកធ្វើឲ្យនាងរបួសធ្ងន់ថែមទៀត
ផង។

 

តាមប្រភពពីប៉ូលិសបានឲ្យដឹងថា និស្សិតស្រីដែលត្រូវគេចាប់រំលោភនោះ សព្វថ្ងៃកំពុងព្យាបាល
យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមួយនៅទីក្រុង ដែលជាកន្លែងដែលមិត្ត
ប្រុសនាងកំពុងសម្រាកព្យាបាលផងដែរ។

សកម្មភាពលើកនេះ បានធ្វើឲ្យករណីចាប់រំលោភលើស្ត្រីភេទនៅរដ្ឋ New Delhi បានកើនឡើង
ថែមទៀត គឺកើនដល់  568 ករណីចាប់រំលោភ គិតតែនៅឆ្នាំ ២០១១ប៉ុណ្ណោះ។ តាមឯកសារជា
ផ្លូវការបានឲ្យដឹងថា ករណីចាប់រំលោភនៅប្រទេសឥណ្ឌាបានកើនឡើងទ្វេដង ក្នុងរយះពេលពី
ឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៨ ៕

 

ដោយ៖ សិលា
ប្រភព៖ VGT


Tags: female students​ rape on the bus in front of her boyfriend international news