អន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយ
កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីម្នាក់ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពី
មានការប្តឹងផ្តល់ពីសំណាក់ស្វាមីរបស់នាង ក៏ព្រោះតែគាត់បានរកអោយឃើញថានាងបាន
ប៉ុនប៉ងសម្លាប់រូបគាត់ ដោយលាបថ្នាំបំពុលទៅនឹងប្រដាប់ភេទរបស់នាង រួចប្រាប់អោយគា
ត់ប្រតិបត្តិការសង្រ្គាមសឹកតាមរយៈមាត់។
គួរបញ្ជាក់ផងដែរថា ការរកអោយឃើញថា ប្រពន្ធរបស់ខ្លួនប៉ុនប៉ងសម្លាប់រូបគាត់ ក៏ដោយ
សារតែគាត់មានអារម្មណ៍មិនសូវស្រួល ខណៈពេលដែលរកអោយឃើញថា ប្រដាប់ភេទ
របស់ភរិយារបស់ខ្លួន មានក្លិនចម្លែកខុសពីធម្មតា ក្នុងអំឡុងពេលប្រតិបត្តិការសង្រ្គាមសឹក
ភ្លាមៗនោះ កាលដែលរកអោយឃើញថា មានក្លិនចម្លែកខុសពីធម្មតាហើ់យនោះ គាត់ក៏
បាននាំភរិយារបស់ខ្លួន ទៅកាន់មន្ទីរពេទ្យ ដើម្បីអោយបាត់មន្ទិលសង្ស័យ តែរឿងដែល
មិននឹកស្មានដល់នោះគឺថា ក្លិនចម្លែកនោះ គឺជាថ្នាំពុលទៅវិញ។
ការអន្តរាគមន៍ក៏បានធ្វើឡើងដោយចាប់ឃាត់ខ្លួនភរិយាចិត្តសឿងរូបនោះ បន្ទាប់ពីមានការ
ប្តឹងផ្តល់ពីសំណាក់ស្វាមី ដោយឡែកបើនិយាយពីមូលហេតុដែលនាំអោយនាងធ្វើបែបនេះ
មិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេក៏ព្រោះស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅ
ឡើយ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Happening