CamNews

ព័ត៌មានអន្តរជាតិ 

លីប៊ីប្រារព្ធថ្ងៃឯករាជ្យជាតិ ខួបលើកទី ៦១ នៅអាហ្រ្វិកខាងជើង

ព័ត៌មានអន្តរជាតិ ៖ ប្រទេស លីប៊ី បានប្រារព្ធពិធីបុណ្យ ខួបលើកទី៦១ នៃថ្ងៃឯករាជ្យ ក្នុង
ប្រទេសអាហ្រ្វិកខាងជើង   នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស xinhuanet
ដែលបានធ្វើការចុះផ្សាយកាលពីម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា  ពិធីបុណ្យជាតិនេះនឹងមាន  ការដើរក្បួនព្យុហយាត្រារបស់កងយោធា
ដែលត្រូវបានរៀបចំឡើងនៅ Martyrs Square ក្នុងទីក្រុងទី្រប៉ូលី រួមជាមួយ នឹងនាវា ដែល
សំចតនៅក្នុងកំពង់ផែក្នុងទីក្រុង ដោយធ្វើការបន្លឺសារ៉ែន ដើម្បីអបអរសាទរក្នុងពិធីបុណ្យដ៏
ពិសេសនេះ។

ក៏មានសេចក្តីថ្លែងការណ៍  ប្រធានាធិបតីលីប៊ី លោក Ali Zaidan បាននិយាយថា រដ្ឋាភិបាល
លីប៊ី  ត្រូវការឲ្យប្រជាពលរដ្ឋរបស់ខ្លួនប្រឹងប្រែងធ្វើការ ព្រមទាំងខិតខំចូលរួមក្នុងការងារជា
ប្រចាំថ្ងៃ ជាមួយនឹងជំនឿចិត្ត ដើម្បីកសាង និងអភិវឌ្ឍន៍ប្រជាជាតិរបស់ខ្លួន។

ប្រភពដដែលបានបន្ថែមថា លោក Zaidan បានជម្រុញប្រជាពលរដ្ឋលីប៊ីធ្វើកិច្ចសហការណ៍
ជាមួយមន្ត្រីប៉ូលីស   ហេតុនេះ កងកម្លាំងសន្តិ សុខអាចបង្កើននូវការរក្សាសន្តិសុខ និង ស្ថិរ
ភាពក្នុងប្រទេសបានយ៉ាងល្អ។ គួរបញ្ជាក់ថា ពិធីបុណ្យនេះ ត្រូវបាន ចូលរួមពីសំណាក់មន្ត្រី
រដ្ឋាភិបាល សមាជិក នៃសភាជាតិ រួមជាមួយនឹងប្រេសិទបរទេស និងអ្នកដំណាងមកពី អង្គ
ការមិនមែនរដ្ឋាភិបាលនានាផងដែរ៕

ដោយ ៖ រិទ្ធី
ប្រភព ៖​ xinhuanet


Tags: international news strange entertainment