ព័ត៌មានអន្តរជាតិ ៖ គូស្នេហ៍រាប់ពាន់គូ ដែលជាជនជាតិចិន ផ្អើលរៀបការក្នុងថ្ងៃតែមួយ
" ថ្ងៃស្នេហ៍អមតៈ " (Love You Forever Day) នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មាន
បរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ ។
គួរបញ្ជាក់ផងដែរថា " ថ្ងៃស្នេហ៍អមតៈ " ត្រូវបានគេជឿថា ត្រូវនឹងថ្ងៃសុក្រ ទី០៤ ម្សិលម៉្ងៃ
នេះ ខណៈពេលដែលគូសេ្នហ៍យ៉ាងហោចណាស់ ១០០០ គូ មកពីជុំវិញប្រទេសចិន បាន
មកប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងប៉េកាំង មុខនាយកដ្ឋានកិច្ចការសង្គមស៊ីវិល។
លើសពីនេះទៅទៀត ប្រភពដដែលបានបញ្ជាក់បន្ថែមថា កាលពីអំឡុងចុងឆ្នាំ២០១២ នេះ
ក៏ធ្លាប់មានករណីស្រដៀងគ្នានេះរួចមកហើយ ពោលគឺនៅថ្ងៃទី ១២/១២/១២ មានគូស្វាមី
ភរិយារាប់ពាន់គូ ផ្អើលរៀបការនៅក្នុងថ្ងៃនោះ ដែលគេជឿថា វាគឺជាថ្ងៃដែលនាំមកនូវសំ
ណាងល្អ ដល់គូស្វាមីភរិយាថ្មី ក៏ដូចជាសុខសុភមង្គលនៅក្នុងក្រុមគ្រួសារ៕
ដោយ ៖ ពិសី
ប្រភព ៖ Happening