CamNews

ព័ត៌មានអន្តរជាតិ 

សោកនាដកម្មចុងឆ្នាំ ផ្តាច់សង្ខារមនុស្ស ៦៤៧ នាក់ មិនសំចៃដៃ

អន្តរជាតិ ៖  ដោយយោងតាមសេចក្តីរាយការណ៍របស់រដ្ឋាភិបាលភីលីពីន កាលពីថ្ងៃច័ន្ទម្សិល
មិញនេះ អោយដឹងថា មកទល់នឹងពេលនេះ ចំនួននៃអ្នកដែលបានស្លាប់បាត់បង់ជីវិតដោយសារ
ព្យុះមច្ចុរាជឥតមេត្តា បុប្ផា បានកើនឡើងដល់ ៦៤៧ នាក់ហើយ។

មិនត្រឹមតែប៉ុណ្ណោះ  អាជ្ងាធរជាតិគ្រប់គ្រងគ្រោះមហន្ដរាយនៃប្រទេសនេះ ក៏បានបញ្ជាក់បន្ថែម
អោយដឹងផងដែរថា មនុស្សជាង ១,៤៨២ នាក់បានរងរបួស ខណៈពេលដែល មនុស្សប្រមាណ
ជាង ៧៨០ នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។

គួរបញ្ជាក់ផងដែរថា សោកនាដកម្មចុងឆ្នាំមួយនេះ បានធ្វើអោយមានផលប៉ះពាល់អវិជ្ជមានដល់
ទៅមនុស្សជាង ៥,៤ លាននាក់ ដែលរស់នៅក្នុងខេត្តជាង ៣០ ភាគច្រើនមានផលប៉ះពាល់ខ្លាំង
ទៅលើភាគកណ្តាល ក៏ដូចជា ភាគខាងត្បូងប្រទេសភីលីពីន ស្របពេលដែលប្រភពសារព័ត៌មា
មបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធភាគច្រើនត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ដែលមានតម្លៃ
ស្មើនឹងសាច់ប្រាក់ជាង ៣,៤៨ លាន ប៉េសូ (៨៤,៩៩លានដុល្លារ)៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ​chinadaily


Tags: international news strange entertainment