CamNews

ព័ត៌មានអន្តរជាតិ 

ខណៈហៅថា "ជាបណ្តាញនៃសេចក្តីស្លាប់" អូបាម៉ា កោះហៅពិភពលោក អោយរួបរួមគ្នា ក្នុងការកំទេច IS

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា នៅក្នុងកិច្ចប្រជុំពិសេស នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកបានជំរុញ ឲ្យរដ្ឋជាសមាជិកទំាងអស់ ចាត់វិធានការឲ្យបានរឹងមាំ ដើម្បីប្រឆំាងនឹងក្រុមអំពើភេរវកម្ម បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយ ដើម្បីផ្តួលរំលំក្រុមអ្នកប្រយុទ្ធ ជាភេរវករបរទេសមកនោះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០១៤ថា ការជំរុញរបស់ ប្រធានាធិបតីអាម៉េរិកនេះ បានធ្វើឡើងនៅក្នុង កិច្ចប្រជុំមហាសន្និបាត លើកទី៦៩ របស់អង្គការសហប្រជាជាតិ ដោយកិច្ចប្រជុំទំាងមូល គឺផ្តោតសំខាន់លើការព្រួយបារម្ភអំពីភេរវកម្ម។


អំឡុងពេលនៃការប្រមូលផ្តុំមេដឹកនាំពិភពលោក នៅសប្តាហ៍នេះ នៅទីក្រុង ញូយ៉ក សហរដ្ឋអាម៉េរិក ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់យូអិន លោក អូបាម៉ា បាននឹងកំពុងបង្កើនកិច្ច ខិតខំប្រឹងប្រែងរបស់លោក ដើម្បីកសាងការរួបរួមជាធ្លុងមួយ ប្រយោជន៍បំផ្លាញអ្វីដែលលោកហៅថា ជាបណ្តាញនៃការស្លាប់។

ដោយមិនបត់បែនច្រើន លោក បារ៉ាក់ អូបាម៉ា បានប្រាប់ទៅបណ្តាមេដឹកនាំពិភពលោកថា «គ្មានហេតុផល គ្មានការចរចា ជាមួយអំពើអាក្រក់នោះទេ ដូច្នេះសហរដ្ឋអាម៉េរិក នឹងធ្វើការជាមួយដៃគូបរទេស ដើម្បីដកឫសគល់នូវអ្វីដែលយើងបានហៅថា បណ្តាញការស្លាប់នេះ»៕

ប្រភព ៖ ស៊ិនហួរ និង ដើមអម្ពិល


Tags: Int news World news Breking news Unt news Iraq Obama US USA James Foley David Haines