CamNews

យល់ដឹង 

ទឹកដីអូស្រ្ដាលីដ៏ធំល្វឹងល្វើយ កាលពី ៤,០០០ឆ្នាំមុន អ្នកណាជាអ្នករស់នៅ?

 

អូស្រ្ដាលី៖ ទឹកដីអូស្រ្ដាលី ឬយើងស្គាល់ឈ្មោះថា ជាតំបន់ទ្វីបអូសេអានី គឺជាទឹកដី និង
កម្រងកោះមួយ ដែលមានភាពស្អាតប្រណិត អំណោយផល និងនៅឆ្ងាយពីគេ ដោយមិន
មានការខ្វល់ខ្វាយពីការ គ្រប់គ្រង ឬឈ្លានពានពីប្រទេសណាមួយឡើយ។



ថ្មីៗនេះ ក្រុមអ្នកវិទ្យសាស្រ្ដ ក៏បានធ្វើការវិភាគថាតើ ជនជាតិណាមួយ ដែលបាននិរទេស
ខ្លួនមករស់នៅលើទឹកដីនេះ កាលពី ៤,០០០ឆ្នាំមុន។ កាវិភាគទៅលើសែន (Genetic)
ដោយផ្អែកលើ DNA បានអោយដឹងថា ជនជាតិឥណ្ឌា គឺជាមនុស្ស ដែលបានភៀសខ្លួន
ទៅរស់នៅលើទឹកដីនោះ តាំងពី ៤,០០០- ៥,០០០ ឆ្នាំមុនម្លេះ ពោលញគឺមុនពេលដែល
ពូកអឺរ៉ុប ចូលទៅកាន់កាប់ ទឹកដីនោះម្លេះ។



ក្រុមអ្នកវិភាគ គេជឿថា មនុស្សឥណ្ឌាបានចូលទៅកាន់ទីនោះ តាមរយៈកូនទូកតូចៗរបស់
គេ ដោយឆ្លងកាត់ប្រទេសឥណ្ឌូនេស៊ី New Guinea និងអាហ្វ្រិក រូចចូលទៅកាន់ទីនោះ
ផ្ទាល់តែម្ដង។

នៅក្នុងសម័យកាលនោះដែរ ពួកគេក៏ឃើញមានប្រជាជនឥណ្ឌា សង់ផ្ទះតូចៗ នៅលើទឹក
ដើម្បីមានភាពងាយស្រួល ក្នុងប្រកបមុខរបរនេសាទផងដែរ។



ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យសាស្រ្ដ ក៏ដូចជាសាស្រ្ដាចារ្យ នៃសាកលវិទ្យាល័យ
ក្នុងប្រទេសអូស្រ្ដាលី ចាត់ទុកការស្រាវជ្រាវ នូវរបើកគំហើញនេះ​ ថាវាមានប្រយោយជន៍
ច្រើនសម្រាប់ កូនចៅជំនាន់ក្រោយរបស់អូស្រ្ដាលី បានដឹង និងយល់ពីប្រតិ្ដសាស្រខ្លួនឯង៕

ដោយ៖ នារី
ប្រភព៖ research

 



Tags: lifestyle knolegde indian Australia