ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌
មានបរទេស aljazeera កាលពីវេលាល្ងាចម្សិលមិញនេះ អោយដឹងថា មានឧបទ្ទេវហេតុដែន
អាកាសមួយបានកើតឡើង នៅឯភាគខាងជើង ក្រុង Shymkent ប្រទេសកាហ្សាក់ស្តង់ ពោល
គឺធ្លាក់យន្តហោះយោធា Antonov-72 ដែលភ្លាមៗនោះ បានឆក់យកជីវិតមនុស្ស ២៧ នាក់ភាគ
ច្រើន គឺជាមន្រ្តីយោធា ការពារព្រំប្រទល់ដែន។
លើសពីនេះទៅទៀត បើតាមការអោយដឹងពីអាជ្ញាធរ ការការពារសុខសុវត្តិភាពប្រទេសជាតិ
អាស៊ីកណ្តាលអោយដឹងថា យន្តហោះយោធា ដែលមានឈ្មោះថា Antonov-72 បានធ្លាក់កាល
ពីថ្ងៃអង្គារម្សិលមិញនេះ វេលាម៉ោង ១២ និង ៥៥ នាទី (ម៉ោងក្នុងស្រុកប្រទេសកាហ្សាក់ស្តង់)
ចម្ងាយប្រមាណជាង ២០ គីឡូម៉ែត្រពី ក្រុង Shymkent ជិតព្រំប្រទល់ដែនប្រទេស អ៊ុយប៊ែរគ៊ី
ស្តង់ ដែលភ្លាមនោះ ក៏បានសម្លាប់មនុស្ស ២៧ នាក់ក្នុងនោះ រួមមាន មន្រ្តីយោធា ការពារព្រំ
ប្រទល់ដែនដល់ទៅ ២០ នាក់ និងអ្នកបម្រើការលើយន្តហោះ ៧ នាក់ផ្សេងទៀតផងដែរ។
ដោយឡែក រំពេចនោះ ក៏មានការអន្តរាគមន៍ ពីសំណាក់ក្រុមជំនាញខាងពន្លត់អគ្គីភ័យ ស្រប
ពេលដែលការតាមដាមស៊ើបអង្កេតនៅតែបន្តមាន ក្នុងការរកមូលហេតុពិតនៃការជួបឧបទ្ទេវ
ហេតុដែនអាកាសលើកនេះ ។ គួររំឭកផងដែរថា កាលពីម្សិលមិញនេះ ក៏មានឧបទ្ទេវហេតុធា្ល
ក់យន្តហោះរួចម្តងមកហើយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានឆក់យកជីវិតមនុស្ស ២ នាក់
ស្របពេលដែល ១១ នាក់ផ្សេងៗទៀត បានរងរបួស៕
ដោយ ៖ រិទ្ធី
ប្រភព ៖ aljazeera