កាណាដា៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានសម្រេចចិត្ដសម្លាប់ខ្លួនដោយចង.ក នៅក្នុងបន្ទប់គេង
ក្នុងផ្ទះរបស់ខ្លួន ដោយសារតែខឹងជនអាក្រក់ និងអគតិ បានបង្ហោះរូបភាពស៊ិចរបស់ខ្លួនទៅ
ក្នុងប្រព័ន្ទអ៊ីនធ័រណេត។នេះបើតាមការអោយដឹង ពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ
កាលពីពេលថ្មីៗនេះ។
ឪពុកម្ដាយជនរងគ្រោះ ដែលគេមិនបានបញ្ចេញឈ្មោះ បាននិយាយទាំងក្រៀមក្រំថា កូនស្រី
របស់ពួកគេ គឺបានស្លាប់ហើយ គឺស្លាប់ដោយសារតែនាងតូចចិត្ដ ហើយចងក សម្លាប់ខ្លួន ព្រោះ
ក្រុមយុវជន ៤នាក់ បានចាប់រំលោភនាង ហើយបានបង្ហោះរូបភាពស៊ិចចូលទៅក្នុងគេហទំព័រ
ហ្វេកប៊ុក។
ឪពុកម្ដាយនាង និងរូបនាង (ជនរងគ្រោះ)
គួរបញ្ចាក់ផងដែរថា ក្មេងស្រីវ័យជំទង់រងគ្រោះនោះ គឺមានឈ្មោះ Leash Parsons មានវ័យ
១៧ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យ ដែលមានស្រុកកំណើត នៅទីក្រុង Cole Harbourប្រទេស
កាណាដា។ ជាមួយគ្នានេះផងដែរ នៅពេលទទួលបានដំណឹងនេះភ្លាម ក្រុមសម្ថកិច្ចប៉ូលីស
កំពុងកំណត់មុខសញ្ញាតាមចាប់ជនដៃដល់៕
ដោយ៖ ណារិន្ទ
ប្រភព៖ dailymail