លុចសំបួ៖ នាយករដ្ឋមន្ត្រី ប្រទេសលុចសំបួ លោក Xavier Bettel នៅថ្ងៃសុក្រ ម្សិលមិញ បានរៀបការជាមួយនឹង ដៃគូរបស់ខ្លួន ដែលមានភេទដូចគ្នា ឈ្មោះ Gauthier Destenay ដោយបានក្លាយជា មេដឹកនាំ នៅសហភាពអឺរ៉ុប ដំបូងគេ ដែលបានរៀបការជាមួយ នឹងមនុស្សភេទដូចគ្នា នេះបើតាមព័ត៌មាន Guardian បានចេញផ្សាយឲ្យ ដឹងយ៉ាងដូច្នេះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥នេះ។
សូមជម្រាបថា លោក Xavier Bettel បានក្លាយជាមេដឹកនាំ ពិភពលោកទី២ ដែលបានរៀបការ ជាមួយមនុស្សភេទដូចគ្នា បន្ទាប់ពីនាយករដ្ឋមន្ត្រីប្រទេសអ៊ីស្លង់ លោកស្រី Johanna Sigurdardottir បានរៀបការជាមួយនឹង មនុស្សស្រីដូចគ្នា កាលពី៥ឆ្នាំមុន៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល