ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ កាលពី វេលាល្ងាច ថ្ងៃច័ន្ទ ម្សិលមិញនេះ អោយដឹងថា យ៉ាង ហោចណាស់ មនុស្ស ៦ នាក់ បានទទួលរងរបួស ធ្ងន់ និង ស្រាល ក្រោយពីមានករណីខ្លារខិន រួច ចេញពីមជ្ឈមណ្ឌលគាំពារ សត្វព្រៃ ចូលទៅក្នុងភូមិមួយកន្លែង ប្រទេស ឥណ្ឌា ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្ត អោយដឹងថា បឋមសិក្សា ក៏ដូចជា វិទ្យាល័យ និងគ្រឹះ ស្ថានផ្លូវការមួយចំនួនផ្សេងទៀត នៅឯភូមិ Meerut ចម្ងាយប្រមាណ ៣៧ ម៉ាយ ភាគខាងជើង ឆៀងខាងកើត ក្រុង New Delhi បានសម្រេចធ្វើការបិទទ្វារ ខណៈមានការអុកឡុក ពីសំណាក់ប្រ ភេទខ្លាកំណាច ខាងលើ អុកឡុកចូលភូមិ និងក្រុង អុកឡុក ចូល សំណង់អាគារ មន្ទីរពេទ្យ រោង ភាពយន្ត ក៏ដូចជា សំណង់អាគារស្នាក់នៅជាដើម ។
ជាមួយនឹងភាពភ័យរន្ធត់ របស់ក្រុមមនុស្ស ដែលជាប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នេះ នៅតែមាន ពីព្រោះថា ប្រភេទខ្លារខិន កំណាចមួយក្បាលខាងលើ ពុំទាន់បានចាប់បាននៅឡើយទេ ខណៈវា បានលួចរត់ចេញពីភ្នែក របស់ប៉ូលីស បាត់ស្រមោល តាមដាន ក្រោយពីប៉ូលីស តាមប្រមាញ់ចាប់ នៅឯសំណង់អាគារ មន្ទីរពេទ្យយោធា មួយកន្លែង បន្ទាប់មកវារត់ចូល ទៅក្នុងសំណង់អាគារស្នាក់ នៅ និង រោងភាពយន្តជាដើម ក្រោយមកក្រុមមន្រ្តីប៉ូលីស ក៏បានបាត់ដាន តាមចាប់វាផ្ទាល់តែម្តង
សេចក្តីថ្លែងការណ៍ ប្រកាសអាសន្ន ត្រូវបានគេ រកអោយឃើញថា បានប្រកាសឡើង ជាសារដាស់ តឿនអោយក្រុមប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ បើសិនជាអាច មិនត្រូវចាក ឆ្ងាយអំពីផ្ទះសម្បែងនោះទេ ពីព្រោះថា ក្រុមមន្ត្រីប៉ូលីសជាន់ខ្ពស់ ក៏កំពុងតែ តាមប្រមាញ់វានៅ ឡើយ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ