CamNews

ព័ត៌មានជាតិ 

តុលាការខ្មែរក្រហម ផ្តន្ទាទោសអតីត មេដឹកនាំខ្មែរក្រហម ទាំង២ ឱ្យជាប់ពន្ធនាគារ អស់មួយជីវិត

ភ្នំពេញ៖ នៅទីបំផុតតុលាការខ្មែរក្រហម នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០១៤ បានសម្រេចផ្តន្ទា ទោសអតីតមេដឹកនាំខ្មែរក្រហមទាំងពីររូប ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។

មេដឹកនាំក្នុងរបបប្រល័យពូជសាសន៍ដែលមានរយៈពេល ០៣ឆ្នាំ ០៨ខែ និង២០ថ្ងៃ ទំាងពីរនាក់នោះ គឺមាន លោក នួន ជា ដែលគេស្គាល់ថាជាបងធំទី២ និង លោក ខៀវ សំផន ប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងទសវត្សរ៍ឆ្នាំ៧០។

សាលក្រមនេះ ធ្វើឡើងក្នុងសំណុំរឿង០០២/០១ លើបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធការជម្លៀស ប្រជាពលរដ្ឋចេញទាំងបង្ខំ នៅថ្ងៃខែមេសា ឆ្នាំ១៩៧៥ និងក្រោយមកទៀតនៅតាមភូមិភាគ និងការកាប់សម្លាប់ ទាហាន សាធារណៈរដ្ឋខ្មែរ នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។

មេដឹកនាំខ្មែរក្រហមទាំងពីរ ត្រូវបានតុលាការចាត់ទុកថា ជាជនក្រីក្រ។

លោក ខៀវ សំផន កើតនៅថ្ងៃ ២៧ ខែកក្កដាឆ្នាំ១៩៣១ និងលោក នួន ជា កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦។

របបខ្មែរក្រហមចាប់ផ្តើម ពីថ្ងៃ ១៧ ខែមេសា ឆ្នាំ១៩៧៥ និងបញ្ចប់ នៅថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៧៩។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh