ស្ទើរតែមិនគួរអោយជឿ ៖ កាលពី ៨ ឆ្នាំមុន ជាមួយនឹងការណែនាំ ដ៏ចម្លែក ពីសំណាក់វេជ្ជបណ្ឌិត ក្នុងការ ព្យាបាល បូសទ្រនិច ដោយតម្រូវអោយលោក ផ្លុំបំប៉ោងប៉េងប៉ោង មកទល់នឹងបច្ចុប្បន្នភាព នេះ ខណៈលោក មានវ័យ ៦១ ឆ្នាំហើយនោះ លោកពិតជា មានសមត្តភាពដ៏ជំនាញមួយនេះ ពោល គឺ សប់កង់រថយន្ត ដល់ទៅ ៤ មានក្រុមមនុស្សឈរ នៅពីលើដល់ទៅ ៨ នាក់ ដោយចំណាយពេល ត្រឹមតែ ២០ នាទីតែប៉ុណ្ណោះ នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ដឹម៉េត្រូ ។
ជាការពិត រយៈពេល ៨ ឆ្នាំក្រោយ បន្ទាប់ពីគាត់ បន្តក្នុងការធ្វើបែបនេះ គាត់សង្កេតបានថា ជម្ងឺរបស់ គាត់ប្រភេទនោះ ពិតជាមិនបានរើឡើងសាជាថ្មីនោះទេ ខណៈគាត់ បានបន្តធ្វើសកម្មភាពមួយនេះ ដើម្បីជាការផ្សព្វផ្សាយខ្លួនគាត់ផ្ទាល់ អោយអ្នកផងទាំងពួង បានដឹងបានឭ ជាសារសំខាន់ ក្នុងការ ទទួលបានផលវិជ្ជមាន ពោលគឺ ទទួលបានអតិថិជន មកជាវនំបុ័ង នៅក្នុងហាងរបស់គាត់ ដែលមាន ទីតាំងស្ថិតនៅក្នុងខេត្ត Sichuan ភាគនិរតី ប្រទេសចិន ។
បន្ថែមពីលើនេះ គាត់បានផ្តល់ជាកិច្ចសម្ភាសន៍ អោយដឹងថា ៖ គាត់អាចសប់កង់រថយន្តបានដល់ទៅ ៤ ដោយចំណាយពេល ត្រឹមតែ ២០ នាទី ខណៈមានមនុស្ស ដល់ទៅ ៨ នាក់ឈរនៅពីលើនោះពោល គាត់អាចសប់វាបាន ដោយប្រើសមត្តភាពពិសេស គឺ ប្រើច្រមុះរបស់គាត់ ។
លើសពីនេះ គាត់បន្តថា វេជ្ជបណ្ឌិត បានសរសើរទៅលើរូបគាត់ថា គាត់ពិតជាមានសួត ប្រកបទៅ ដោយសមត្ថភាពល្អ ខណៈអមទៅដោយ ជំនាញដ៏អស្ចារ្យ របស់គាត់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹម៉េត្រូ