CamNews

តារា 

ក្រលេកមើលកីឡាករដែលមានឈ្មោះ ក្នុងគំរោង ២០០ លានផោន ស្តារមុខមាត់​ Manchester United ដោយ Louis Van Gaal

Louis Van Gaal ត្រូវបានលើក អ្នកដឹកនាំថ្មី របស់ក្រុម បិសាចក្រហម Manchester United កាលពី យប់មិញនេះ ដោយយើងទើប តែបានដឹងតំលៃថា Van Gaal នឹងទទួលប្រាក់ កំរៃពីការ ដឹកនាំក្នុង មួយឆ្នាំ ៦ លានផោន ។ ក្រៅពីប្រាក់ កំរៃប្រចាំឆ្នាំ Manchester United ក៏បានត្រៀម កញ្ចប់ថវិការ ២០០ លានផោន ក្នុងការទិញដូរ​ កីឡាករតាមជំរើស របស់ Van Gaal ផងដែរ ដើម្បីស្តារមុខមាត់ ក្រុមឡើងវិញ ។



ក្នុងកញ្ចប់ថវិការ ២០០ លានផោន ស្តារមុខមាត់ Manchester Untied នេះ Van Gaal បានរៀបបញ្ជី ឈ្មោះកីឡាករ ដែលគាត់ចង់បាន មកលេងនៅទឺកដី Old Trafford មានដូចខាងក្រោម ៖
-KEVIN STROOTMAN : កីឡាករវ័យ ២៤ ឆ្នាំលេងនៅ Roma មានតំលៃ ២៥ លានផោន



-CESC FABREGAS : កីឡាករវ័យ ២៧ ឆ្នាំលេងនៅ Barcelona តំលៃ ៤៥ លានផោន



-TONI KROOS : កីឡាករវ័យ ២៤ ឆ្នាំលេងនៅ Bayern Munich តំលៃ ១៨ លានផោន(ឆ្វេង)



-MATS HUMMELS : កីឡាករវ័យ ២៥ ឆ្នាំលេងនៅ Dortmund តំលៃ ២០ លានផោន



-LUKE SHAW : កីឡាករវ័យ ១៨ ឆ្នាំលេងនៅ Southampton តំលៃ ២៧ លានផោន



-SEBASTIAN JUNG : កីឡាករវ័យ ២៣ ឆ្នាំលេងនៅ Eintracht Frankfurt តំលៃ ៧ លានផោន 


 
នៅក្នុង ៦ នាក់នេះ Luke Shaw និង Toni Kroos មានភាគរយ ផ្ទេរមកលេង ច្រើនជាងគេ ដោយ Toni Kroos ធ្លាប់យល់ព្រម មកលេងអោយ Manchester United ម្តងរួចមកហើយ នៅពេលដែល Moyes នៅកាន់ ។ ចំណែកឯ Luke Shaw វិញនឹងត្រៀមខ្លួន ចូលមកក្រុម Manchester United នៅ ពេលដែលណា ដែលតំលៃខ្លួន ផ្សេងៗទៀតចេញមក ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star football van gaal manchester united luke shaw fabregas kevin strootman kroos hummels