CamNews

តារា 

ភ្ញាក់ផ្អើលពេលដែល Fellaini លេចចេញរូប កាត់សក់ធំប្រចាំត្រកូលចេញ មុនពេលចាប់ផ្តើមរដូវកាល Premier League

នៅក្នុងក្របខណ្ឌ English Premier League មានកីឡាករម្នាក់ ដែលមានសក់ធំ ក្រញ៉ាញ់ជាប់នៅ ក្បាលដែលគេ គ្រាន់តែឃើញ គេអាចដឹងថា នោះគឺជាម៉ូតសក់ប្រចាំ​ ត្រកូលរបស់ Marouane Fellaini ។ ថ្មីៗនេះ ស្រាប់តែផ្ទុះមាន ការផ្ញាក់ផ្អើលមួយ ដែលគេឃើញ Fellaini ជាមួយនិង សក់ខ្លី វិញដែល ធ្វើអោយទស្សនិកជន ចោទជាសំណួរថា តើវាជាការពិតមែនឬ?



វាជាការពិត ដែលថា Fellaini កាត់សក់ដាញ់ ដ៏ធំរាប់ឆ្នាំរបស់ខ្លួនចោល ដែលយើងបានឃើញរូប គេនៅក្នុង Facebook ដោយផ្ទាល់តែម្តង ។ រូបដែល Fellaini កាត់សក់ខ្លី ត្រូវបានគេប្រទះឃើញ នៅឯទំព័រ JYB Cosmetics ដែលជាហាងកែសម្ផស្ស នៅឯប្រទេស ប៊េលហ្សិក ។



បន្ទាប់ពី មានការអាក់អន់ ចិត្តជាមួយនិង លទ្ធផលកន្លងមក ទាំងក្រុមអាជីព និងក្រុមជំរើសជាតិ នោះប្រហែលជា កីឡាករនេះ ចង់ចាប់ផ្តើម ការលេងដ៏ថ្មីមួយ ។ Marouane Fellaini ត្រូវបានគេ ដឹងថាជាកីឡាករ ដែលលោកគ្រូថ្មី Louis Van Gaal ចង់លក់ចេញ ដូចនេះហើយការ កាតសក់ នេះប្រហែលជាអាច អោយលោកគ្រូ មើលឃើញថា ខ្លួនមិនមែនធំតែសក់នោះទេ ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star football fellaini manchester united van gaal