ព័ត៌មានអន្តរជាតិ ៖ ធ្លាក់យន្តហោះដឹកអ្នកដំណើរធុនតូច ក្បែរព្រលានយន្តហោះអន្តរជាតិ Mehrabad ក្នុងទីក្រុង Tehran ប្រទេស អ៉ីរ៉ង់ បន្ទាប់ពីទើបហោះហើរ ចេញពីព្រលានយន្តហោះបានមួយភ្លេត ត្រូវនឹងម៉ោង ៩និង១៨ព្រឹក (ម៉ោងប្រទេសអ៉ីរ៉ង់) ថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០១៤នេះ។
អ្នកដំណើរយ៉ាងហោច ៤៨ នាក់ លើយន្តហោះ ត្រូវបានអាជ្ញាធរបញ្ជាក់ថា ស្លាប់ទាំងអស់ ដោយក្នុងនោះមានក្មេង៧នាក់ផងដែរ ហើយយន្តហោះដែលធ្លាក់នោះ គឺជើងហោះក្នុងស្រុក។ បើយោងតាមព័ត៌មាន ប៊ីប៊ីស៊ី ចេញនៅថ្ងៃរសៀលថ្ងៃអាទិត្យនេះ ដោយស្រង់តាមសេចក្តីរាយការណ៍ពីទូរទស្សន៍ អ៉ីរ៉ង់៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល និង ប៊ីប៊ីស៊ី