ព័ត៌មានអន្តរជាតិ ៖ ទ្ធម្ភាគចក្រយោធា មួយគ្រឿង បានធ្លាក់នៅភាគខាងលិច នៃរដ្ឋធានី ហាណូយ របស់ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ ២០១៤ នេះ ដោយ ការគេសង្ស័យ មនុស្ស ៧នាក់នៅលើនោះអាចនឹងស្លាប់ទាំងអស់។
យោងតាមការ សេចក្តីរាយការណ៍ពីសារព័ត៌មាន វៀតណាម ទៀនផុង បានឲ្យដឹងទៀតថា ឧទ្ធម្ភាគចក្រ បានធ្លាក់នៅវេលាម៉ោង ៧ និង ៤៥នាទីព្រឹក ម៉ោងនៅទីក្រុងហាណូយ ស្ថិតនៅ មូលដ្ឋានយោធា ហាវ ឡាក់ ក្នុងសង្កាត់ ថាច់ថាត។ មន្ត្រីប្រចាំតំបន់គឺលោក ង្វៀន ម៉ាញ់ហុង បាននិយាយ ថា ក្រុមសង្គ្រោះ គ្រប់ផ្នែកបានទៅដល់កន្លែងកើតហេតុហើយ ដើម្បីធ្វើការសង្គ្រោះ។
ដោយឡែកលោក ភី ហ្គុកធួន មេបញ្ជាការយោធាវៀតណាមប្រចាំរដ្ឋធានី បានទូរស័ព្ទប្រាប់ អ្នករាយការណ៍ព័ត៌មាននានា កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃចន្ទនេះថា គ្រោះថ្នាក់ បានកើតឡើងនៅពេលដែល យោធាកំពុងធ្វើលំហាក់ហ្វឹកហ្វឺន។
គួរបញ្ជាក់ថា មូលដ្ឋានយោធា ហាវ ឡាក់ ស្ថិតនៅភាគខាងលិចទីក្រុងហាណូយ គឺជាឃ្លាំង ស្តុកឧទ្ធម្ភាគចក្រប្រភេទ Mi ជារបស់កងកម្លាំងទ័ពអាកាសវៀណាម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ និង ដើមអម្ពិល