រថយន្ត Hummer គឺជាប្រភេទរថយន្តដ៏ប្រណិត ដែលមានរូបរាងធំមាំ ខ្ពស់ និង ធ្លាប់ទទួលបានការ
គាំទ្រ និង ប្រើប្រាស់យ៉ាងច្រើន នៅលើពិភពលោក។ ក្នុងនោះព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាក់
ជាប្រទេសដែលនិយមប្រើប្រាស់រថយន្ត Hummer ដែរ។
ថ្មីៗ នេះ ក្រុមហ៊ុនផលិតរថយន្ត Hummer បានរចនាម៉ូដរថយន្ត Hummer ម៉ូដែលថ្មី ១ ស៊េរីទៀត
ឆ្នាំ២០១៤ ដែលមានឈ្មោះថា រថយន្ត Hummer H4។ រថយន្ត Hummer H4 ម៉ូដែលថ្មី ឆ្នាំ២០១៤
កាន់តែមានរូបរាងធំ ចម្លែក ប្លែកពីស៊េរីមុន ដោយបានរចនាម៉ូដឡើង មានត្រឹមតែទ្វារ២ប៉ុណ្ណោះ
ហើយអ្វីដែលកាន់តែអស្ចារ្យនោះ គឺរថយន្ត Hummer H4 ម៉ូដែលនេះបំពាក់មកជាមួយនឹងសមត្ថ
ភាពពិសេស គឺបំពាក់សំបកកង់ ដ៏ធំមហិមា និង ចម្លែកបំផុត មានសមត្ថភាពខ្ពស់ អាចបើកបរ
បានគ្រប់ស្ថានភាពផ្លូវ ដូចជា៖ ឡើងភ្នំ ចុះទឹក ផ្លូវរលាក់ ជាដើម។ល។ គឺរថយន្ត Hummer H4
អាចបើកបរទៅមុខបាន ដោយមិនមានការរលាក់នោះទេ។
មួយវិញទៀត រថយន្ត Hummer H4 ម៉ូដែលថ្មី ឆ្នាំ២០១៤ ដ៏ស្រស់សង្ហានេះ មានកម្លាំងម៉ាស៊ីន
៣,៦ មានម៉ាស៊ីន ៦ មានកម្លាំងម៉ាស៊ីនខ្លាំង អាចសណ្តោង រថយន្ត ឬ វត្ថុធ្ងន់ៗ បានយ៉ាងងាយ
ស្រួល៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ parry-bowen