CamNews

ភាពយន្ត 

កំពូលមនុស្ស The Flash ឡើងកូដក្លាយជា រឿងភាគ (មានវីដេអូ)

បន្ទាប់ពីបានឃើញ អំពីឈុតឆាក នៃការថត ជាលើកដំបូង កាលពីខែមុន រួចមក ឥលូវនេះ កំពូល មនុស្ស The Flash នៅក្នុង DC Comic បានចេញជារូប រាងហើយដោយ លើកនេះឡើងកូដក្លាយ ជារឿងភាគ ប្រចាំទូរទស្សន៍ The CW ។




The Flash ត្រូវបាន​ ទស្សនិកជន ទន្ទឹងរង់ចាំ ជាច្រើនកុះករ ព្រោះតែថា The Flash ជាតួអង្គមួយ ដ៏ល្បីមួយរូប ដូចទៅនិង Superman ឬ Batman ផងដែរដែល The Flash មានសមត្ថភាពពិសេស មួយគឺការ ធ្វើសកម្មភាព បានលឿន ដូចភ្លេកបន្ទោរ ។ ជាក់ស្តែង នៅក្នុងសាច់រឿងនេះ តួអង្គ The Flash ត្រូវបានរន្ទះបាញ់ ចំដែលត្រូវយក មកសង្គ្រោះបន្ទាន់ ហើយពិតជាអស្ចារ្យណាស់ ដែល គាត់គ្មានរបួសអី ដល់ជីវិតទេ តែបែជាមាន កំលាំងពិសេសទៅវិញ ។ The Flash នឹងស្វាគមន៍ ទស្សនិកជន នៅក្នុងពេលឆាប់ៗនេះហើយ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube,facebook 


Tags: star movie the flash the cw