CamNews

មិនគួរឲ្យជឿ 

ល្បីពេញ យូធូប ខណៈប្រទះឃើញ វីដេអូ ប៉ូលីសស្រីចិន វាយតប់គ្នា នៅទីសាធារណៈ

ស្ទើរតែមិនគួរអោយជឿ ៖  ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ កាលពីវេលាល្ងាចម្សិលមិញ
នេះ បានចេញផ្សាយអោយដឹងថា នៅឯប្រទេសចិនឯណោះវិញ ពោលគឺ នៅក្នុង Tangshen
នាខេត្ត Hebei   តែម្តង  ត្រូវបានរកអោយឃើញថា  មន្រ្តីប៉ូលីសចរាចរណ៍ពីររូប​  ដែលជាស្រ្តី
នោះ បានវាយតប់គ្នា នៅទីតាមសាធារណៈ ខណៈពេលដែលចរាចរណ៍ក៏កំពុងតែមមាញឹក។

លើសពីនេះ ប្រភពសារព័ត៌មានដដែល មិនបានបញ្ជាក់អោយដឹងនោះទេ ពីមូលហេតុដែល
នាំអោយប៉ូលីសចរាចរណ៍ស្រីទាំងពីររូបនេះ វាយតប់គ្នានៅតាមទីសាធារណៈនោះទេ យ៉ាង
ណាមិញ បើយើងងាកក្រឡេកទៅមើល   បណ្តាញគេហទំព័រវីដេអូដ៏ពេញនិយម យូធូប វិញ
វីដេអូ ប៉ូលីសស្រីចិន វាយគ្នាមួយនេះ ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំង ខណៈមាន
អ្នកចូលទស្សនាដល់ទៅជិត ២ ម៉ឺនដងឯណោះ។

គួររំឭកផងដែរថា​​   មកទល់នឹងពេលនេះ   មន្រ្តីប៉ូលីសស្រីពីររូបនេះ   ត្រូវបានបណ្តេញ និង
បញ្ឈប់   ពីការងារជាផ្លូវការហើយ   បន្ទាប់ពីធ្វើរឿងអាម៉ាស់  នៅតាមទីសាធារណៈបែបនេះ
ខណៈវាពិតជាឥទ្ធិពលមួយមិនល្អនោះទេ    ។  ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់
តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ចងចាំ ៖ ការប្រើអំពើហឹង្សា ជាអំពើមួយដែលខុសច្បាប់ ដូច្នេះ គួរណា ដោះស្រាយ
ជម្លោះដោយសន្តិវិធី ទើបជាការប្រសើរ "ខឹងខុស ខឹងខាត" ជាទ្រឹស្តីមួយដែលចាស់
បុរាណ តែងពោលឡើង ក្នុងន័យអប់រំ ប្រជាពលរដ្ឋទូទៅ៕

ដោយ ៖ ពិសី
ប្រភព ៖ ដឹមីរ័រ


Tags: international news strange news video news pics