CamNews

មិនគួរឲ្យជឿ 

ទារិកាតូច កំសត់ កើតមកមានក្បាលពីរ ខ្លួនមួយ ព្រោះម្តាយ គ្មានលុយ ឆ្លុះអេកូ ពេលពរពោះ

ស្ទើរតែមិនគួរអោយជឿ ៖ ទារិកាតូច ដ៏កំសត់ កើតមកមានក្បាល​ដល់ទៅ ២ ខណៈមានតួខ្លួនត្រឹម តែមួយ តែប៉ុណ្ណោះ ក្រោយពេលស្រ្តីជាម្តាយ ជនជាតិ ឥណ្ឌារបស់ពួកគេ កាលពីពេលអំឡុងមាន គភ៌គាត់ក្រ ហើយគ្មានលុយឆ្លុះអេកូ នោះទេ នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហ ទំព័រសារព័ត៌មាន អង់គ្លេស ដេលីម៉ែល ។

ប្រភពបន្ថែមអោយដឹងថា ស្រ្តីជាម្តាយរូបនោះ មានឈ្មោះថា Urmila Sharma មានវ័យ​ ២៨ ឆ្នាំបាន ផ្តល់កំណើតដល់កូនស្រីតូចទាំងពីរនាក់ របស់ខ្លួន នៅឯ មន្ទីរពេទ្យ Cygnus JK Hindu Hospital ភាគខាងជើង ប្រទេស ឥណ្ឌា កាលពីវេលាព្រឹក ម្សិលមិញនេះ ។

យ៉ាងណាមិញ បើតាមការអោយដឹង ទារិកាទាំងពីរនាក់​នេះ ​មាន​ទំងន់ ៣.៣៧ គ​.​ក មាន​ក្បាល​២ ក​២ និង​មាន​ឆ្អឹងខ្នង​២ តែ​គួរអោយសង្វេគ គេមានខ្លួន មួយតែប៉ុណ្ណោះ   ខណៈពុំទាន់បានដាក់ឈ្មោះ អោយគេផងនោះ ទារិកា ទាំងពីរនាក់នេះ​ ត្រូវបានគេមើលថែទាំ យ៉ាងដិតដល់ ស្របពេលដែល ក្រុមវេជ្ជបណ្ឌិត មានការព្រួយបារម្ភ ថាគេមានឱកាស រស់រានមានជីវិត តិចមែនទែន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល


Tags: Int news Unt news Breaking news Viral video India Asia Mumbai