CamNews

តារា 

ពេជ្រ អាវីហ្សា ស្និទ្ធស្នាល ជាមួយប្រុសមាឌធំ សង្ស័យ ជាសង្សារថ្មី

ភ្នំពេញ៖ កន្លងមក តារាសម្តែងស្រីស្រស់ មានដើមទ្រូងសិចស៊ី កញ្ញា  ពេជ្រ អាវីហ្សា ធ្លាប់មានព័ត៌មានលេចឮថា មានគម្រោងចូលរោងការ  ជាមួយបុរសមាឌធំ លោក រ៉េតធី ដូណា ដែលជាអតីតគូស្នេហ៍របស់  តារាចម្រៀងល្បីឈ្មោះនាង ឱក សុគន្ធកញ្ញា តែព័ត៌មានគ្រប់យ៉ាង ត្រូវស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីតារារូបនេះ ចេញមុខបដិសេធន៍ និងបកស្រាយពីទំនាក់ទំនង របស់ពួកគេរួច ។ ក្រោយពីព័ត៌មាននោះ បញ្ចប់មិន ទាន់បានប៉ុន្មានផង តារារូបនេះក៏បានពើបប្រទះ និងព័ត៌មានថ្មីមួយទៀតថា ពេលនេះតារារូបស្អាតសាច់សរ ប្រៀបដូចបណ្តូលចេក កញ្ញា អាវីហ្សា កំពុងតែសម្ងំ បង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសម្នាក់ទៀត ដែលមានមាឌធំ មិនចាញ់អតីតគូស្នេហ៍ ចាស់ឡើយ។

តាមរយៈការបង្ហាញ វត្តមានគូស្នេហ៍ ជាបុរសមាឌធំជាប់ៗគ្នានេះ ត្រូវបានមជ្ឈដ្ឋាន អ្នកតាមដានសិល្បៈ និយាយថា បើទោះជាតារាស្រីរូបនេះ មានរាងតូចច្រឡឹង រូបស្អាតក៏ដោយ ប៉ុន្តែសម្រាប់អារម្មណ៍ ក្នុងការស្រលាញ់គូស្នេហ៍វិញ គឺនាងចូលចិត្ត តែសង្សារណាដែលមាឌធំៗ ខុសពីអ្នកសិល្បៈ និងមនុស្សស្រីដទៃ ។


បើទោះជាស្រីស្អាត កញ្ញា អាវីហ្សា បានបង្ហាញវត្តមានគូស្នេហ៍ ជាកំលោះមាឌធំបង្អួត អ្នកគាំទ្រក្នុងបណ្តាញ ទំនាក់ទំនងសង្គម Facebook ក៏ដោយ ប៉ុន្តែនាងមិនបានបង្ហាញ អត្តសញ្ញាណ របស់បុរសម្នាក់នោះឡើយ ដោយនាងគ្រាន់តែយករូបភាព ដែលស្និទ្ធស្នាលរវាងនាង និងបុរសម្នាក់នោះ ក្នុងនាមជាសង្សារ បង្ហោះនៅលើបណ្តាញសង្គមផ្ទាល់របស់នាង តែប៉ុណ្ណោះ ។

ទាក់ទងនឹងការលេចឮថា តារាស្រី កញ្ញា ពេជ្រ អាវីហ្សា កំពុងតែសម្ងំបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសមាឌធំវ័យស្របាលគ្នានេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ទៅនាង ដើម្បីសាកសួរនាងបានឡើយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥នេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh