CamNews

មិនគួរឲ្យជឿ 

អស់ទាស់ ៖ វីដេអូ ក្រុមវិស្វករ បង្កើតបានឧទ្ធម្ភាគចក្រ ដើរដោយកម្លាំង ឈ្នះពានរង្វាន់ ២៥០,០០០ ដុល្លារ

ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេសភាគច្រើនកាលពីប៉ុន្មានថ្ងៃចុង
ក្រោយនេះ បានចាប់អារម្មណ៍ចុះផ្សាយព្រមៗគ្នា​ ​ទាក់ទិនទៅនឹងសមិទ្ធផលស្នាដៃមនុស្ស
ជាតិថ្មីៗបំផុត នោះគឺ ការបង្កើតបាននូវឧទ្ធម្ភាគចក្រដើរដោយកម្លាំងមនុស្ស (human-pow-
ered helicopter)​ ។

លើសពីនេះ ប្រភពសារព័ត៌មានបរទេសបន្ថែមអោយដឹងផងដែរថា ឧទ្ធម្ភាគចក្រដើរដោយ
កម្លាំងមនុស្ស មុនដំបូងគេបង្អស់របស់ពិភពលោកមួយនេះ  បានឈ្នះពានរង្វាន់ Sikorsky
Prize និងឈ្នះជាសាច់ប្រាក់ដល់ទៅ ២៥០,០០០  ដុល្លារឯណោះ  បន្ទាប់ពីបានបង្ហាញជា
សាធារណៈនូវសមិទ្ធផលស្នាដៃដ៏ជោគជ័យមួយនេះ ពោលគឺ វាបានហោះបានរយៈកំពស់
ដល់ទៅ ៣ ម៉ែត្រ ដោយបានចំណាយពេលយ៉ាងហោចណាស់ ១ នាទី។

គួររំឭកផងដែរ​ ជាមួយនឹងសមិទ្ធផលស្នាដៃជោគជ័យដ៏អស្ចារ្យមួយនេះទើបតែបានទទួល
ស្គាល់ និងប្រគល់ពានរង្វាន់នោះទេ នាពេលថ្មីៗនេះ បន្ទាប់ពីក្រុមវិស្វករជំនាញកាណាដា
បានចំណាយពេលដល់ទៅ  ៣០  ក្នុងការបំពេញបាននូវភាពជោគជ័យមួយនេះ ក្រោយពី
កម្មវិធីប្រកួតប្រជែងបង្កើតឡើងនូវ   ឧទ្ធម្ភាគចក្រដើរដោយកម្លាំងមនុស្ស  មានតាំងពីឆ្នាំ
១៩៨០ មកម្ល៉េះ (The AHS Igor I. Sikorsky  Human Powered Helicopter  Competition
was established in 1980)  ។ ខាងក្រោមនេះ​   គឺជាវីដេអូ ជ្រាបកាន់តែច្បាស់  ថាតើក្រុម
វិស្វករជំនាញ អាចបង្កើតវាបាន និង ហោះហើរបានយ៉ាងណានោះ  តាមដានទស្សនាវីដេ
អូឃ្លីបខ្លីទាំងអស់គ្នាណា ៖

ដោយ ៖ មង្គល
ប្រភព ៖ rt


Tags: international news strange news video news pics