យានយន្ដ ៖ រីករាយសាជាថ្មីម្ដងទៀតជាមួយក្រុមហ៊ុន Toyota វិញម្ដង ដែលភាគច្រើនផលិតផលក្រុមហ៊ុនតែងតែទទួលសណ្ដាប់ដឹងច្រើន មិនថាប្រភេទធន់តូច កណ្ដាល រឺ ធំនោះ ទេ ។ រហូតមកទល់ពេលនេះផងដែរ ក្រុមហ៊ុនសូមលើកយកនូវម៉ូដែលចាស់ ស៊េរីថ្មីមួយទៀត មកបង្ហាញដល់ប្រិយមិត្ដ នោះគឺ Toyota Fortuner 2015 ដែលជាប្រភេទរថយន្ដប្រណិត ។
Toyota Fortuner គឺជាប្រភេទរថយន្ដប្រណិត ដែលកន្លងមក ត្រូវបានទទួលស្គាល់ថា ប្រើសមាសភាពរូបរាងរម្យទម ក្នុងសង្គមម៉ូដែលទំនើប បង្អួតរាងឡូយចាយសម្រស់ទាក់ទាញរបស់ខ្លួន ខណៈឲ្យស្របទៅតាមវ័យនៃសម័យកាលវិវត្ដបច្ចេកវិទ្យកាន់តែទំនើប ។ រហូតមកទល់ពេលនេះ Toyota Fortuner នៅតែ ប្រើផ្នត់គំនិតប្រចាំត្រកួលរបស់ខ្លួនដដែល បើទោះជា មានការកែច្នៃប្រឌិត លើរូបរាងថ្មីសម្រាប់ ឆ្នាំ ២០១៥ ។
យោងតាមការបកស្រាយរបស់ គេហទំព័រពាណិជ្ជកម្មអន្ដរជាតិ មួយបានលើកឡើងថា Toyota Fortuner 2015 គឺផ្ដល់ឲ្យអតិថិជន ២ ជម្រើសនៃប្រភេទកម្លាំងម៉ាស៊ីន ។ ទី ១ រថយន្ដប្រើកម្លាំង ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ២.៧ liter នឹងត្រូវ ១៥៨ សេះ ប្រើប្រអប់លេខអូតួ ស្មើរ ៤ លេខ ដំណើរការលើកង់ទាំង ៤ ។ ទី ២ ប្រើសមាសភាព ៦ ម៉ាស៊ីន ខ្នាតរង្វាស់ ៤.០ liter ត្រូវនឹង ២៣៥ សេះ ប្រើអប់លេខអូតូ នឹង ដំណើរការលើកដង់ទាំង ៤ ដូចគ្នា។ រីឯតំលៃក៏មានភាពខុសគ្នាងផងដែរ សម្រាប់ ៤ ម៉ាស៊ីនមានតម្លៃ ១១៥០០០ ដុល្លារ និង ម៉ាស៊ីន ៦ គឺមានតម្លៃ ១៣៥០០០ ដុល្លារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ automiddleeast