CamNews

ម៉ូដែល 

ខោខ្លី Hot pants “ឡើងគ្រងរាជ” ក្នុងយុគសម័យស៊ិចស៊ី

ខោខ្លីលើគល់ភ្លៅ(hot pants)ត្រូវបានស្រីស្អាតស្ទើរគ្រប់រូប ពិសេសក្រុមតារាពិភពលោក និយម
ចូលចិត្ដ។ ខោខ្លីលើគល់ភ្លៅ មិនត្រឹមតែជួយឱ្យអ្នកប្រើប្រាស់ បង្អួតជើងទាំងស្រុងនោះទេ តែវា
ក៏ជួយបង្ហាញត្រគាកផងដែរ។

Hot pants ត្រូវបានគេហៅថា ជាខោខ្លី "short short" ដោយសារតែវាមានលក្ខណៈខ្លីជាងខោខ្លី
ធម្មតា។ នៅក្នុងរដូវក្ដៅ Hot pants ដែលបង្កើតឡើងអំពីក្រណាតខៅប៊ោយ ឬ កាគី ត្រូវបានស្រី
ស្អាតនានាប្រើប្រាស់ ព្រោះវាមានសភាពរឹប និងយឹត ប៉ុន្ដែនាំមកនូវផាសុខភាពសម្រាប់អ្នកប្រើ
ប្រាស់។

បង្ហាញខ្លួនក្នុងវិស័យម៉ូដែលតាំងពីឆ្នាំ ១៩៦០ hot pants ទទួលបានការពេញនិយមយ៉ាងខ្លាំងពី
សំណាក់យុវវ័យ ពិសេសក្នុងយុគសម័យរបស់ភាពស៊ិចស៊ី ដូចបច្ចុប្បន្ន។ ទោះជាយ៉ាងនេះ ក្ដី
ទន្ទឹមនឹងការបញ្ចេញភាពទាក់ទាញ ការស្លៀកខ្លីហួសពេកក៏នឹងនាំមកនូវលក្ខណៈជ្រុលនិយម
ដែលប្រាសចាកពីប្រពៃណីរបស់នារីខ្មែរ។

សូមទស្សនាការស្លៀកពាក់ ខោខ្លី hot pants របស់តារាពិភពលោក ដូចខាងក្រោម ៖


តារាស្រីកូរ៉េខាងត្បូង ចូលចិត្តស្លៀកខោខ្លីជាងគេ


ក្រុមតារាស្រីកូរ៉េខាងត្បូង បង្កការភ្ញាក់ផ្អើលនៅលើឆាក ដោយសារខោខ្លី


មិនត្រឹមតែស្លៀកខ្លី ប៉ុន្ដែ Chelsee Healey ថែមទាំងមិនខ្ចីទាញរូតទៀតផង


តារាចម្រៀងស្រី នាង Tulisa Contostavlos និង Ellie Goulding បញ្ចេញទាំងរង្វង់ទីបី ដោយស្លៀកខោខ្លី hot pants។


Miley Cyrus ក៏ចូលចិត្តខោខ្លី hot pants
 


នាងតែងស្លៀកខោខ្លី មិនថាតែនៅលើឆាក ឬនៅខាងក្រៅ។


ដោយ ៖ តារា
ប្រភព ៖ NS


Tags: era​​ Hot pants fashion clothes style