CamNews

កំសាន្ត 

មង្គលការ ពេជ្រ សោភា ផ្អើលអស់តារាល្បីៗ ក្នុងប្រទេសកម្ពុជាចូលរួម

ភ្នំពេញ៖ តារាចម្រៀងស្រី ដ៏ល្បីល្បាញ អ្នកនាង ពេជ្រ សោភា បានរៀបចំ កម្មវិធីជប់លៀង មង្គលការអ្នកនាង យ៉ាងសាមញ្ញ តែតារាចូលរួម មិនសាមញ្ញឡើយ វត្តមានកំពូលតារាល្បី ពេញប្រទេស ជាច្រើនបានចូលរួម ដែលអាចចាត់ទុកថា ជាមង្គលការ មានតារាល្បី ចូលរួមច្រើនបំផុត ។

វត្តមានកំពូលតារាចម្រៀង ប្រុសល្បីរាប់ឆ្នាំ លោក ព្រាប សុវត្ថិ តារាចម្រៀងស្រី សំឡេងក្រអួនក្រអៅ អ្នកនាង ម៉េង កែវពេជ្ជតា ពិធីការិនីល្បីឈ្មោះ អ្នកនាង យុគ ចិន្តា ពិធីការិនី សម្រស់ផូរផង់ អ្នកនាង គង់ សុជាតិ និងស្វាមី អ្នកនាង ចាន់ កែវនិមល និង តារារាប់រយដួង ។

វត្តមានតារាសិល្បៈ ច្រើនសន្ធឹកសន្ធាប់ បែបនេះ ធ្វើឲ្យ ពេជ្រ សោភា រំភើបមិនតិចទេ ព្រោះពួកគេគ្មានអ្នកណា អវត្តមាន ម្នាក់ឡើយ។ តោះមើលថា តារាល្បីណាខ្លះ ចូលរួមមង្គលការ ពេជ្រ សោភា ជាមួយ ខេមញូវ ៖

- អាន ៖ ពេជ្រ សោភា និងស្វាមី សម្រក់​ទឹក​ភ្នែក​ក្នុង​ថ្ងៃ​ការ​ ព្រោះ​អវត្ត​មាន​ឪពុក​ដូច​គ្នា

- អាន ៖  ពេជ្រ សោភា ចូលរោងការ ល្ងាចថ្ងៃទី០៤ កុម្ភៈនេះ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh