CamNews

មិនគួរឲ្យជឿ 

មិនគួរអោយជឿ ៖ ឈ្លោះជាមួយមិត្តស្រី ពេលស្រវឹង ចិត្តសឿង កាត់លិង្គចោល

ចម្លែក ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ   របស់គេហទំព័រសារព័ត៌មានបរទេស
អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយ
ដឹងផងដែរថា បុរសស្រវឹងចិត្តសឿងម្នាក់​ ពិតជាហ៊ានហួស ខណៈកាត់ផ្តាច់អវយវៈភេទ
ខ្លួនឯងចោល​   (លិង្គ)  ​អំឡុងពេលនៃការកើតមានជម្លោះ   ជាមួយនឹងមិត្តស្រីរបស់ខ្លួន
ដោយប្រើកន្ត្រៃ។

គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងក្នុងក្រុង  Jilong  ប្រទេសតៃវ៉ាន់
ស្របពេលដែលបុរសជាជនរងគ្រោះ មានវ័យ ៤៦ ឆ្នាំ (លាក់ឈ្មោះ)​ នេះបើយោងតាម
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Kwong Wah Yit Poh ។

ដោយឡែក បើនិយាយពីមិត្តស្រីមិនស្គាល់ឈ្មោះ  ( សុំមិនបញ្ជាក់អត្តសញ្ញាណ )  រូប
នោះវិញ ​     បន្ទាប់ពីបានដឹងថា​  បុរសជាមិត្តប្រុស​ហ៊ានធ្វើដល់ថ្នាក់នេះនោះ  នាងក៏
ប្រញាប់ប្រញាល់ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

យ៉ាងណាមិញ  គាត់ត្រូវបានធ្វើការវះកាត់ជូយសង្គ្រោះបានជោគជ័យ  ពីសំណាក់ក្រុម
វេជ្ជបណ្ឌិត    ខណៈពេលដែលអវយវៈភេទរបស់គាត់  នៅសល់ត្រឹមតែ ៣ សង់ទីម៉ែត្រ
ខណៈពេលដែលមកទល់នឹងពេលនេះ គាត់អាចបត់ជើងតូចបានជាធម្មតា៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖​ អាស៊ីវ័ន


Tags: international news strange news unbelievable news pic