អន្តរជាតិ ៖ ក្រុមវេជ្ជបណ្ឌិតដែលមានសមាជិកប្រមាណជាង ៥០ នាក់បានប្រឹងប្រែងអោយ
អស់ពីលទ្ធភាពក្នុងការវះកាត់ខ្មៅដៃមួយដើម ដែលបានដោតជាប់ទៅនឹងក្បាលទារិកាម្នាក់
ដែលមានវ័យទើបតែ ១៩ ឆ្នាំតែប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុចៃដន្យខ្មៅដៃដោតជាប់នឹងក្បាលទារិកាតូចនោះ បានកើត
ឡើងដោយអចេតនាកាលពីពេលកន្លងទៅ ស្របពេលដែលទារិកាតូចនោះ ក៏កំពុងតែលេង
ដោយមានការផាត់ពណ៌ រំពេចនោះ គេក៏បានធ្លាក់ពីលើកៅអី និងបានចុងទៅនឹងខ្មៅដៃដែ
លនៅនឹងដៃរបស់គេតែម្តង។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ដោយបានបញ្ជូនគេទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ
បន្ទាន់។ ថ្វីបើការប្រតិបត្តិការនៃការវះកាត់ ដើមឡើយមានរាងស្មុគស្មាញបន្តិចក៏ពិតមែន តែ
ជាលទ្ធផលការវះកាត់នោះពិតជាទទួលបានជោគជ័យទៅតាមការគ្រោងទុក បន្ទាប់ពីខ្មៅដៃ
នោះចាក់ដោទមានជម្រៅដល់ទៅ ៥,៥ អ៊ីងឯណោះ។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា Olivia ដែលជាទារិការងគ្រោះតូចរូបនោះ
នឹងត្រូវបានជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះ ស្របពេលដែលការចងចាំត្រូវបានរំ
ពឹងទុកថា នឹងគ្មានផលប៉ះពាល់អ្វីនោះទេ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Happening