មកដល់ថ្មីទៀតហើយ ក្រុមហ៊ុនផលិតរថយន្ដ Mercedes សូមចូលមកបញ្ញាក់អារម្មសាជាថ្មីម្ដងទៀតជាមួយស៊េរីទាន់សម័យក្នុងឆ្នាំ ២០១៥ ខាងមុខនេះគឺ Mercedes Benz S550 2015 ។
លទ្ធិផលដែលទើបតែសម្រេចបាន ហើយក៏និងត្រៀមខ្លួនប្រឡូកក្នុងទីផ្សាររថយន្ដទំនើប គឺMercedes Benz S550 2015 ដែលបានដាក់បញ្ចូលកម្មវិធីពិសេសៗ ដោយគ្របដណ្ដប់លើប្រព័ន្ធបច្ចេកវិទ្យា វិទ្យាសាស្រ្ដទាន់សម័យ។ ក្នុងនេាះបច្ចេកវិទ្យាទំនើបៗដែល Mercedes Benz S550 2015 ត្រូវបានបំពាក់ឡើងមកគឺ ការប្រើប្រាស់ ប្រព័ន្ធ ហាយប្រ៊ីឌ (Hybrid) ដែលទីផ្សារបច្ចុប្បន្នកំពុងតែមានភាពវឹកវរយ៉ាងខ្លាំងខ្លា ស្ទើតែគ្រប់បណ្ដាក្រុមហ៊ុនផលិតរថយន្ដ។ ក្រៅពីនេះ សម្រាប់Mercedes Benz S550 2015 ក៏បានភ្ជាប់នូវប្រព័ន្ធ បណ្ដាញណែតវើក បង្កើតបតភ្ជាប់បណ្ដាញគ្រប់គ្រងលើទម្រង់រួបរាងរថយន្ដទាំងមួល ធ្វើឲ្យរថយន្ដមានលក្ខណៈរសើបលើហេតុការទាំងឡាយដែលមកប៉ះទង្គិចផ្ទាល់។ នេះសរបង្ហាញឲ្យឃើញថា បច្ចេកវិទ្យា Mercedes Benz S550 2015 ពិតជាពិសេស។ មិនត្រឹមតែលក្ខណៈសម្បត្ដិអស្ចារ្យបែបនេះ Mercedes Benz S550 2015 ក៏នៅមានរួបរាងស្រស់សង្ហា អមជាមួយទ្វាសងខាងមានទំហំតូចខុសពីស៊េរីមុន។
ចំណែកសមាសភាពម៉ាស៊ីនវិញ ប្រើសមត្ថភាព ៦ ម៉ាស៊ីន(V6) ខ្នាតរង្វាស់ ៤៣៦ សេស ត្រូវ ៣.០ Liter ហើយអាចប្រើសមត្ថភាពល្បឿនដល់ទៅ ២០៩ គ.មក្នុងមួយម៉ោង។ ចំណែកតម្លៃវិញគឺប្រហែល ១១០០០០ ដុល្លារ ។ ធ្វើដំណើរប្រកបដោយជម្រើស ទាំងកម្លាំងម៉ាស៊ីននិងម៉ូទ័រ ក្នុងរួបរាងតែមួយពិតជាប្រសើរ និង កក់ក្ដៅជាទីបំផុតគឺមានតែ Mercedes Benz S550 2015 ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed