CamNews

តារា 

ពេជ្រ សូលីកា ៖ "លាហើយសិល្បៈ ពិភពគួរឲ្យខ្លាច"

ភ្នំពេញៈ អតីតតារាចម្រៀង ប្រចាំផលិតកម្ម អឹម កញ្ញា ពេជ្រ សូលីកា បានបង្ហោះពាក្យសម្តីប្រកាស
ក្តែងៗ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាងថា ចង់បញ្ចប់អាជីពសិល្បៈចោល
ទាំងស្រុង ឈប់ប្រឡូកវិស័យមួយនេះទៀតហើយ ខណៈដែលសន្ទុះកេរ្តិ៍ឈ្មោះរបស់នាង កំពុងតែ
ឡើងកូដជាលំដាប់ ប្រៀបដូចកាំជណ្តើរ។ តែអ្វីដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលនោះ គឺ
នៅសុខៗស្រីស្អាតរូបនេះ បែរជាប្រកាសថា ឈប់ពីសិល្បៈទាំងស្រុង ក្រោយពីនាងបានចេញពី
ផលិតកម្ម ចាស់អស់រយៈពេលជាច្រើនខែមកហើយ ។

នាពេលកន្លងមក ពេជ្រ សូលីកា ធ្លាប់បានប្រកាស ជាសាធារណៈម្តងរួចមកហើយថា នាងឈប់ពី
សិល្បៈ បន្ទាប់ពីនាងសម្រេចចិត្តវេចបង្វេចចាកចេញ ពីទ្រនំចាស់ផ្លាស់ទ្រនំថ្មី មានពាក្យចចាមអារ៉ាម
ខ្លះលើកឡើងថា នាងទៅជ្រកនៅផលិតកម្ម សាន់ដេ អ្នកខ្លះថា នាងទៅជ្រកនៅ ផលិតកម្មថោនជា
ដើម។ ទីបំផុតនាងនៅតែស្ងប់ស្ងាត់ មិនបានបង្ហាញពន្លឺ នៃការចូលទៅជ្រកក្រោមដំបូលផលិតកម្ម
ណាមួយនោះទេ ។

តែថ្មីៗនេះ អតីតតារាចម្រៀងល្បីឈ្មោះ ក្រមិចក្រមើម កញ្ញា ពេជ្រ សូលីកា បានប្រកាសក្តែងៗ នៅ
លើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង ជាភាសាខ្មែរ កាលពីជាង១០ម៉ោងមុននេះថា
“លាហើយសិល្បៈ ពិភពគួរឲ្យខ្លាច” តាមរយៈសម្តីទាំងនេះ បានស្តែងឲ្យឃើញថា នាងបញ្ចប់អាជីព
សិល្បៈ ព្រោះតែនាងមានការខ្លាចរអារឿងអ្វីមួយ ឬក៏ធ្លាប់មានរឿងហេតុណាមិនល្អ កើតឡើងលើ
នាងហើយមើលទៅ បានជាសុខៗនាងបានព្រលយពាក្យសម្តីថា "សិល្បៈជាពិភពគួរឲ្យ ខ្លាច"បែប
នេះ ។

ទោះបីជាយ៉ាងណា ក៏មានការ Comment ជាច្រើនរយនាក់បានសាកសួរ ពីមូលហេតុ ដែលនាង
សម្រេចចិត្តឈប់ពីសិល្បៈ ប៉ុន្តែគេមិនបានឃើញ នាងឆ្លើយតបប្រាប់ពីមូលហេតុច្បាស់លាស់ទេ។
នៅថ្ងៃទី៣០ ខែ កញ្ញានេះ LookingTODAY ក៏មិនអាចទាក់ទងសុំការបកស្រាយ មូលហេតុច្បាស់
លាស់ថា នាងឈប់ពីសិល្បៈពិតប្រាកដមែន ឬក៏នាងគ្រាន់ តែនិយាយឲ្យរួចពីមាត់ ខណៈលេខទូរ
ស័ព្ទ ដែលនាងធ្លាប់ប្រើមិនអាចទាក់ទងបាន ៕

- បបួលសង្សារ ទៅរំលោភ បានសម្រេចម្តង មិនអស់ចិត្ត ហៅមិត្តភក្តិ មករំលោភនាង ថែមទៀត
- ថ្ម iPhone 5 នៅតែល្អជាងថ្មរបស់ iPhone 5C ដែលជាម៉ូដែលថ្មី ទៅទៀត

- វីដេអូ៖ វាស់ប្រៀបធៀប ល្បឿនដំណើរការនៃ CPU របស់ iPhone ទាំង ៨ ម៉ូដែល

- អីយ៉ា! សុខ ពិសី ក្លាយជាតារាបង្ហាញម៉ូត សម្លៀកបំពាក់ តាំងពីពេលណា?

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich solika entertainment khmer star singer ពេជ្រ សូលីកា