វីដេអូសម្តែងឈុតប៊ីគីនីនៅលើយន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាម
VietJetAir មិនត្រឹមតែធ្វើឲ្យរញ្ជួយនៅក្នុងពិភពអ្នកលេងអ៊ីនធឺណេតក្នុងស្រុកទេ ពេល
នេះថែមទាំងល្បី រញ្ជួយដល់ប្រទេសប៉ែកអឺរ៉ុបថែមទៀត។
កាលពីថ្ងៃម្សិលមិញ(ថ្ងៃទី9/8) កាសែត DailyMail របស់ប្រទេសអង់គ្លេសបានចេញអត្ថបទមួយស្តីពី
ការសម្តែងនូវឈុតប៊ីគីនី"មានតែមួយគ្មានពីរ" ក្នុងដំណើរហោះហើរមួយនៅប្រទេសវៀតណាម។
អត្ថបទនោះបាននិយាយថាៈ "មិនមានភ្ញៀវបុរសៗណាចង់ចាកចេញពីកៅអីអង្គុយ ពេលដែលស្រីៗ
ស្លៀកពាក់ប៊ីគីនីសម្តែងឈុតប៊ីគីនីនៅលើយន្តហោះ ក្នុងពិធីបើកសម្ភោធរបស់ VietJetAir (VJA)ពីទី
ក្រុងហូជីមិញ ឆ្ពោះទៅទីក្រុងញ៉ាចាង(ប្រទេសវៀតណាម)។
ភ្ញៀវបុរសៗបានប្រើទូរស័ព្ទដៃថតរូប និងថតវីដេអូនៃការសម្តែងនោះដោយការសប្បាយរីករាយ។
ស្រីៗទាំងនោះគឺជាបេក្ខនារីនៃការប្រលង" Beauty Contest " ដោយពួកគេសម្តែងគ្រវីត្រគាតរយះ
ពេល 3នាទីនៅពីមុខភ្ញៀវនៅក្នុងយន្តហោះនោះ។
ឈុតសម្តែងប៊ីគីនីនៅលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ VietJetAir (វៀតណាម)
វីដេអូនៃការសម្តែងឈុតប៊ីគីនីនៅលើយន្តហោះ
ជាក់ស្តែង ក្រុមហ៊ុនអាកាសចរណ៍នេះត្រូវបានទទួលការផាកពិន័យ ក្រោយពេលដែលវីដេអូនៃការ
សម្តែងឈុតប៊ីគីនីនៅលើយន្តហោះនេះត្រូវបានគេបង្ហោះនៅលើ YouTube និងក្លាយជាចំនុចក្តៅនៅ
លើបណ្តាបណ្តាញសង្គម៕
ដោយ៖ សិលា
ប្រភព៖ K14