ព័ត៌មានអន្តរជាតិ ៖ ជារៀងរាល់ថ្ងៃ មិនថាថ្ងៃ ឬយប់នោះទេ បណ្តារថយន្តដឹកទំនិញ ធន់ធំ ផ្ទុករ៉ែ ធ្បូងថ្មនោះ បរកាត់តាមបណ្តោយផ្លូវធំៗក្នុងក្រុង Trang Bach ជាទីក្រុងសំបូរទៅដោយរតនសម្ប ត្តិពីធម្មជាតិ រ៉ែធ្បូងថ្ម (មាសខ្មៅ) នៅភាគឦសាន ប្រទេសវៀតណាម ។ គួររំឮកថា រ៉ែ ធ្បូងថ្ម ត្រូវ បានគេកំណត់អោយឈ្មោះថា ជាមាសខ្មៅ របស់ប្រជាជាតិវៀតណាម ខណៈក្នុង មួយឆ្នាំៗ មាន ការនាំចេញរកប្រាក់ចំនូលបានរាប់លានដុល្លារ សហរដ្ឋអាមេរិក ។
ប្រជាជន ក្នុងទីក្រុង រ៉ែធ្យូងថ្មមួយនេះ ជាអចិន្រ្តៃយ៍រស់នៅក្រោមធូលី ធ្យូងថ្ម ហុយ ដេដាសពេញ ផ្ទៃបរិយាកាសជុំវិញខ្លួន ។ មានរបរជាអ្នកលក់បន្លែ ពលរដ្នក្នុងស្រុកម្នាក់ ដែលមានឈ្មោះថា Gai អោយដឹងថា ជាទម្លាក់ ខ្ញុំសម្អាតផ្ទះ ៣ ដង ក្នុងមួយថ្ងៃប៉ុន្តែ នៅតែមានធូលី ធ្យូងថ្មដដែល ។មួយ ជំហានឈាន ជើង ជាន់ដី ទីក្រុងមួយនេះ លោកអ្នកពិតបានដឹងថា ជាទីក្រុង រ៉ែធ្បូងថ្ម ។ ធូលី រ៉ែធ្យូងថ្ម ពណ៌ខ្មៅ មានពាសពេញគ្រប់ទីកន្លែង ពោល លើ ដំបូងផ្ទះ ក្នុងផ្ទះ ក្រៅផ្ទះ លើស្លឹកឈើ លើរោមសត្វចិញ្ចឹម ជាដើម ។ ដោយឡែក ពលរដ្ឋម្នាក់ផ្សេង ទៀត មានឈ្មោះថា Lua មានអាជីព ជាអ្នកលក់ តៅហ៊ូ នោះអោយដឹងថា ៖ មានរថយន្តដឹករ៉ែធ្យូងថ្ម ច្រើន សន្ធឹក រាប់មិនអស់នោះទេ គ្រប់ពលរដ្ឋនៅទីនេះ មានការខឹងសម្បារជាខ្លាំង ។
យោងតាមរបកគំហើញ នៃការសិក្សាស្រាវជ្រាវ ពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ឲ្យ ដឹងថា អាជីវកម្ម អណ្តូងរ៉ែធ្យូងថ្ម ប្រការនេះ នាំមកនូវ អត្រាមនុស្សស្លាប់រាប់ពាន់នាក់ ក្នុងមួយឆ្នាំ ពោល អ្នករាល់គ្នា ប្រឈមមុខ នឹងគ្រោះថ្នាក់ ផ្លូវដង្ហើម ក៏ដូចជា មហារីក សួត ។ ចំណាយពេល ត្រឹមតែ ២ ទៅ ៣ នាទី បើករថយន្តចេញពីកណ្តាលក្រុង នោះលោកអ្នក នឹងបានឃើញ អាជីវម្ម រ៉ែ ធ្យូងថ្ម ជាក់ជាមិនខាន ខណៈជាធម្មតា អណ្តូងរ៉ែធ្បូងថ្ម មានអង្កត់ផ្ចិតដល់ទៅ ១៥ គ.ម ឯណោះ
ក្រុមមនុស្សដែលប្រឈម បញ្ហាផ្នែកសុខភាពខ្លាំង គឺជាក្រុមមនុស្សដែលរស់នៅ ចន្លោះពី ១០ទៅ ២០គ.ម ពីអណ្តូងរ៉ែធ្បូងថ្ម នេះបើយោងតាមការគូសបញ្ជាក់ ពីអ្នកជំនាញ បំពុលបរិយាកាស មក ពី Greenpeace East Asia ឈ្មោះ Lauri Myllyvirta ។ របកគំហើញ ពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ក៏ដូចជា ពី Greenpeace ប៉ាន់ប្រមាណអោយដឹងថា អាជីវកម្ម រ៉ែធ្បូងថ្ម ប្រទេស វៀតណាម នាំមកនូវអត្រាមរណភាព ប្រមាណ ៤៣០០ នាក់ក្នុងមួយឆ្នាំ ខណៈ អាចនឹងមានការ កើនឡើងដល់ទៅ ២៥,០០០ នាក់ ឆ្នាំ ២០៣០ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA