CamNews

ជីវិត និងការងារ 

ប្រទះឃើញភ្លុកដំរីបុរាណដ៏ធំ ដែលមានអាយុកាល ៣០,០០០ឆ្នាំ

 
រុស្ស៊ី៖ តាមការអោយដឹងពីគេហទំព័រ Newsday កាពពីថ្ងៃទី​ ០៤​តុលាម្សិលមិញនេះ ថា
ភ្លុកដំរីបុរាណ ក៏ដូចជាបំណែកសាកសពរបស់វាផ្សេងៗទៀត ត្រូវបានប្រជាពលរដ្ឋជួប
ប្រទះ នៅក្រោមពុំនងផ្នត់ដីមួយកន្លែង ស្ថិតក្នុងតំបន់ដាច់ស្រយាលមួយ នៃប្រទេសរុស្ស៊ី។


បើតាមការផ្សាយរបស់ពត៌មាន ABC ប្រចាំប្រទេសរុស្ស៊ី បានអោយដឹងថា ភ្លុកដំរីដែលមាន
អាយុកាលវែងនេះ គឺត្រូវបានក្មេងប្រុស ដែលមានឈ្មោះថា Yevgeny Salinder មានវ័យ១១
ឆ្នាំ បានជួប្រទះក្នុងតំបន់ដែលគេរស់នៅសព្វថ្ងៃ ពោលគឺស្ថិតក្នុងតំបន់ Taymyr ភាគខាង
ជើងនៃប្រទេសរុស្ស៊ីតែម្ដង។
តាមការបង្ហាញរបស់ក្រុមអ្នកបុរាណវិទ្យាប្រទេសនេះ បានអោយដឹងថា ភ្លុកដំរីបុរាណ និង
បំណែកសាកសពរបស់វា គឺមានអាយុកាល ៣០,០០០ ឆ្នាំមកហើយ តែវាក៏អាចបន្សល់ទុក
នូវចំណែកឆ្អឹង និងភ្លុកដ៏មានតម្លៃប្រមាណជា ៥០០kg ផងដែរ។​

ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកបុរាណវិទ្យាបាននាំយកភ្លុកដំរី និងបំណែកសាកសព
នេះទៅទុកក្នុងសារមន្ទីរ នៃប្រទេរុស្ស៊ីផងដែរ៕

ដោយ៖ សីហា
ប្រភព៖ newsday

 



Tags: lifestyeliving mammoth found Russia