បាងកក៖ ក្រុមបាតុករថៃ ដែលប្រឆំាងរដ្ឋាភិបាល បានចាប់ផ្តើម ផែនការណ៍បិទ ក្រុងបាងកក ហើយ នៅទីតំាង មួយចំនួន កាលពីរសៀល ថ្ងៃអាទិត្យ ទី១២ ខែមករា មុនពេលចាប់ផ្តើមប្រតិ បត្តិការ នៅថ្ងៃចន្ទ ខណៈប៉ូលិសដាក់ ប៉ុស្តិ៍ ត្រួតពិនិត្យមួយចំនួន នៅជិតកន្លែងតវ៉ាចំនួន ០៧ កន្លែង។
យោងតាមគេហទំព័រ បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីរាត្រីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤ថា ក្រុមអ្នក តវ៉ារបស់ គណៈកម្មាធិការ កំណែទម្រង់ប្រជាធិបតេយ្យប្រជាជន បានចាប់ផ្តើមបិទចរាចរណ៍ និង ធ្វើវេទិកានៅផ្លូវកែង ផាត់ទុមវ៉ាន់, ឡាត់ផ្រៅ នៅផ្លូវ ឈាងវឌ្ឍនា និងវិមានជ័យជំនះ កាលពីមុន ម៉ោង ០៨ យប់ថ្ងៃអាទិត្យ ចំណែក ផ្លូវជាច្រើនទៀតនៅជុំវិញសង្កាត់ ឡាត់ផ្រៅ ក៏ត្រូវបានគេបិទ ផងដែរ បន្ទាប់យប់ជ្រៅ។
ជាមួយគ្នានោះដែរ ក្រុមបាតុករ បានចាប់ផ្តើមប្រតិបត្តិបិទក្រុង បាងកក ក៏ចាប់ផ្តើមផងដែរ នៅផ្លូវ ឈាង វឌ្ឍនា កាលពីវេលាម៉ោងប្រហែល ០៤រសៀល ជាកន្លែងដែលមានស្ថាប័នរដ្ឋាភិបាល តំាងនៅ។ គិតមកត្រឹមម៉ោង ០៦ល្ងាចថ្ងៃអាទិត្យ ទំាងផ្លូវចេញ និងផ្លូវចូលក្រុង ត្រូវបានគេបិទ ចរាចរណ៍ទំាងស្រុងហើយ ចាប់ពីផ្លូវកែង ឡាក់ស៊ី ឆ្ពោះទៅអគាររដ្ឋាភិបាល។
ចំណែកនៅទីតំាងចំនួន ០៤ ក្នុងចំណោមទីតំាងទំាង០៧ សម្រាប់ធ្វើការតវ៉ា គេនឹងយកទីតំាងនោះ ជាទីតំាង ប្រមូលផ្តុំកណ្តាលរបស់ក្រុមគណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជន។ ទីតំាងផ្លូវទំាង ០៤នោះ រួមមាន ផ្លូវនៅ ឧដ្យាន លុមភីនី, ផ្លូវកែង រ៉ាត់ឆាប្រាសុង និងនៅ អាសុក ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល