CamNews

យល់ដឹង 

ក្មេងប្រុសឥណ្ឌាម្នាក់បាត់ម្តាយអស់រយៈពេល២៥ឆ្នាំ

ក្មេងប្រុសម្នាក់បានបាត់ម្តាយរបស់គាត់ និង ចាកចេញពីCalcutta ហើយបានរកឃើញម្តាយ
គេវិញ នៅរយៈពេល២៥ឆ្នាំក្រោយ ដោយមានការជួយពី Google Earth។ ក្មេងប្រុស  Saroo
Brierley មានអាយុ៥ឆ្នាំ នៅពេលគេបានបែកពីម្តាយរបស់គេនៅពេលធ្វើដំណើតាមរថភ្លើង
គេបានរស់នៅជាមួយប្តីប្រពន្ធ យកទៅចិញ្ចឹមនៅ Tasmania។  ទោះបីជាមិនមានការចង់ចាំ
ឈ្មោះស្រុកកំណើតរបស់គេ ដោយសារតែគេមិនចេះអក្សរ    ហើយគេបានរៀបរាប់ពីតំបន់
Khandwa ប្រាប់ដោយផ្ចិតផ្ចង់នូវរូបភាពទីកន្លែងនោះ។  បុរសមានអាយុ៣០ឆ្នាំ   បានប្រាប់
នូវរឿងរាវដែលមិនគួរឲ្យជឿរបស់គាត់ទៅកម្មវិធី  Outlook នៅលើបណ្តាញពត៌មាន   BBC
យ៉ាងលំអិត ខណៈពេលគាត់ធ្វើការជាអ្នកបោសសំអាតនៅស្ថានីយរថភ្លើងឥណ្ឌា    ហើយ
គាត់បានសំរាកនៅស្ថានីយរថភ្លើងនោះ។  ពេលគាត់ភ្ញាក់ឡើងបានស្វែករកប្អូនប្រុសរបស់
គាត់តែប្អូនប្រុសគាត់បានទៅបាត់ហើយ ដូច្នេះគាត់បានជិះរថភ្លើងមួយទៀត ដើម្បីស្វែងរក
បងប្អូនបង្កើតរបស់គាត់។ ពេលគាត់ចេញពីរថភ្លើង​១៤ម៉ោងក្រោយមក   គាត់បានមកដល់
ទីក្រុងCalcutta ដែលជាទីក្រុងធំទីបីនៅឥណ្ឌា។ គាត់បានប្រាប់ទៅBBCថា    "ខ្ញុំពិតជាភ័យ
ខ្លាចណាស់ពេលមកដល់ទីនេះ "។ ខ្ញុំបានរកមនុស្សនៅទីនោះនិងសួរពួកគេ។ ហើយSaloo
រៀនការពារខ្លួនគាត់និង​រស់ទីនោះរហូតគាត់ត្រូបានយកទៅចិញ្ចឹមដោយមណ្ឌលថែរក្សាក្មេង
កំព្រានិង ចិញ្ចឹមដោយប្តីប្រពន្ធTasmanian។ ទោះជាគាត់ត្រូវបានចិញ្ចឹមក្នុងបរិយាកាសល្អក្តី
ពេលគាត់ចាស់ គាត់បានប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការស្វែងរកទីកន្លែងកំណើតឪពុកម្តាយរបស់
គាត់។ គាត់បានចាប់ផ្តើមស្រាវជ្រាវតាមរយៈGoogle Earthដោយគ្មានលទ្ធផល តែការចង់ចាំ
បាននាំគាត់ទៅ។ វាមើលទៅដូចជាSuperman គាត់ប្រាប់ខ្លួនឯងថា   អ្នកអាចទៅដល់ទីនោះ
និង ថតរូបក្នុងការស្រមៃ  ថាតើវាដូចគ្នានឹងអ្វីដែលអ្នកគិតទេ? ហើយ Saroo   បានបន្តពេល
វេលានៅលើរថភ្លើងទៅCalcutta   ដែលគាត់ថានឹងទៅដល់ស្រុកកំណើតរបស់គាត់។ បន្ទាប់
មកគាត់បានរកឃើញទីក្រុងKhandwa ហើយគាត់ធ្វើដំណើរទៅរកអ្នកជិតខាងគាត់ Ganesh
Talai បន្ទាប់មកគាត់បានសួរដំណឹងខ្លះពីម្តាយគាត់។ គាត់បានចាប់ដៃខ្ញុំ​ និងនាំខ្ងុំទៅផ្ទះគាត់
Saloo បានរៀបរាប់ប្រាប់ថា​ គាត់មិនបាននិយាយអ្វីទាំងអស់ប្រាប់ខ្ញុំ។ ខ្ញុំគិតថាគាត់ស្លុតដូច
ជាខ្ញុំធ្លាប់មានដែរ។ គាត់មានបញ្ហាដ៏អាក្រក់មួយដែលកូនប្រុសរបស់គាត់ ក្រោយរយៈពលេ
២៥ឆ្នាំក្រោយ បានបង្ហាញខ្លួនដូចជាខ្មោច។

ដោយៈ  វណ្ណៈ
ប្រភពៈ  huffingtonpost



Tags: India Strange