ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
បរទេស chinadaily អោយដឹងថា នៅឯប្រទេសចិនឯណោះវិញ គ្រូបង្រៀនស្រីម្នាក់ឈ្មោះ
Gladis Oliva ពិតជាបានធ្វើអោយទំព័រសារព័ត៌មានក្នុងស្រុក ក៏ដូចជាសិស្សរបស់ខ្លួនមាន
ភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែ ការបង្រៀនរាំអោបបង្គោល របស់គាត់នៅតែបន្តមាន
បើទោះជាគាត់មានផ្ទៃពោះ ដល់ទៅ ៦ ខែយ៉ាងណាក៏ដោយ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីគ្រូស្រីមានផ្ទៃពោះ ដល់ទៅ ៦ ខែ
នៅតែបន្តការបង្ហាត់បង្រៀនការរាំអោបបង្គោលនេះ គឺបានកើតឡើងនៅឯក្រុង Monterr-
ey ប្រទេសម៉ិចសិក។ យ៉ាងណាមិញ បើយោងតាមសម្តី គ្រូបង្រៀនស្រីរូបនេះ អោយដឹង
ថាគាត់នឹងមានគម្រោង ឈប់បង្ហាត់បង្រៀនការរាំអោបបង្គោល នៅចុងខែកក្កដានេះ ៕
ចងចាំ ៖ ស្រ្តីមានពោះ គួរណា ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ ចំពោះសុខសុ
វត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាកូននៅក្នុងផ្ទៃ មិនថា ដេក ដើរ ឬអង្គុយនោះទេ៕
ដោយ ៖ ពិសី
ប្រភព ៖ chinadaily