តារាបាល់ទាត់របស់អេស្បាញ Cesc Fabregas មានការលំហែកាយដូចកីឡាករផ្សេងៗ
ទៀតដែរ គឺរួមជាមួយមិត្តស្រីដែលមានអាយុច្រើនជាងខ្លួន១២ឆ្នាំ នាង Daniella Semaan
ញ៉ាំអាហារថ្ងៃត្រង់នៅហាងល្បីឈ្មោះមួយ នៅទីក្រុងឡុងដុង កាលពីថ្ងៃ៣/៧ ថ្មីៗនេះ។
សំរាប់ Fabregas វិនាទីនៅក្បែរ Daniella ពិតជាមានអារម្មណ៍សប្បាយរីករាយ មិនមានការព្រួយ
បារម្ភពីសំពាធនៃការប្រកួតឡើយ។ នៅលើវេបសាយ Twitter ខ្សែបំរើអាយុ២៥ឆ្នាំរូបនេះ មិនបាន
លាក់លៀមពីសុភមង្គលរបស់ខ្លួនឡើយ គាត់បានចែករំលែកថា: “រដូវកាលលំហែកាយរបស់គាត់
គឺចាប់ផ្តើមពីថ្ងៃទី៣/៧ នេះ។ គាត់ និង Daniella នឹងទៅញ៉ាំអាហារនៅហាងល្បីឈ្មោះមួយនៅឡុង
ដុង មុនពេលត្រូវរួមដំណើរជាមួយក្លឹបទៅធ្វើការប្រកួតនៅ Indonesia”។
Cesc Fabregas ញ៉ាំអាហារថ្ងៃត្រង់ជាមួយមិត្តស្រី ដើម្បីអបអរសាទរជ័យជំនះ
ធ្វើជាម្ចាស់ជើងឯក EURO 2012
មុននេះ ក្រោយជ័យជំនះ ៤-០ លើអ៊ីតាលីក្នុងវគ្គផ្តាច់ព្រ័ត្រយូរ៉ូ Fabergas បានផ្តល់ជូនដល់មិត្តស្រីដែលមានអាយុច្រើនជាងខ្លួនដល់ទៅ១២ឆ្នាំ
នូវការថើបពោរពេញដោយភាពផ្អែមល្ហែម
បើទោះជាមានអាយុច្រើនជាងខ្លួន តែ Daniella ពិតជាមានអ្វីពិសេស
សំរាប់កីឡាករខ្សែបំរើរបស់ Barca
ដោយ៖ សិលា
ប្រភព៖ zing