CamNews

យល់ដឹង 

រកឃើញភ្លុកដំរីបុរាណ ដែលមានអាយុកាលជិត ២,០០០ឆ្នាំ

 
រុស្ស៊ី៖ បើតាមការអោយដឹងពីគេហទំព័រ ដេលីមែល កាពពីពេលថ្មីៗនេះ បានអោយដឹងថា
ក្រុមអ្នកវិទ្យាសាស្រ្ដ ក៏ដូចជាក្រុមអ្នកបុរាណវិទ្យា នៃប្រទេសរុស្ស៊ី បានប្រទះឃើញភ្លុក និង
ចែសត្វដំរីបុរាណ ដែលមានអាយុកាលជិត ២,០០០ ឆ្នាំមកហើយ។ 


តាមការអោយដឹងពីលោក Semyon នាយកប្រត្ដិបត្ដការនៃសារៈមន្ទីរ Mammonth Museum
ប្រចាំក្នុងសាកលវិទ្យាល័យ North- Eastern Federal University ទីក្រុង Yakutsk បានអោយ
ដឹងថា ភ្លុកដំរីដ៏ធំមួយនេះ ត្រូវបានក្រុមបុរាណវិទូ រកឃើញនៅឯតំបន់ Siberia រូចហើយគេ
ក៏នាំមកដាក់នៅសារៈមន្ទី Mammonth តែម្ដង។

រូបដំរីបុរាណ
លោក Semyon បានបន្ដថា ក្រោយការពិនិត្យទៅលើ DNA របស់ភ្លុកដំរីនេះ អាចអោយ
យើងដឹងថា ភ្លុកដំរីបុរាណនេះ គឺមានអាយុចាប់តាំងពីចន្លោះ ១,០០០- ២,០០០ឆ្នាំ ពោលគឺ
ប្រហែលជា ៣៧៥០ មុនគ-ស។ លោកបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ ក៏យើង
ទាំងអស់គ្នានឹងជួយថែរក្សាភ្លុកដំរីបុរាណនេះ ក្នុងសារៈមន្ទីរអោយបានគង់វង្ស សម្លាប់ភ្ងៀវ
ទេសចរណ៍ចូលទស្សនាផងដែរ៕

 

ដោយ៖ សីហា
ប្រភព៖ yahoo

 

 

 



Tags: lifestye knowdement mammoth Russia