CamNews

ព័ត៌មានអន្តរជាតិ 

ហ៊ាននោះហ៊ាន ដេកប្រឡែងលេងជាមួយពស់ថ្លាន់ លំដាប់ពិភពលោក

ព័ត៌មានអន្តរជាតិ ៖​  យោងតាម​សេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារ
ព័ត៌មានបរទេស ដេលីម៉ែល កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា​ បុរសម្នាក់
ហ៊ាននេះហ៊ាន  ខណៈពេលដែលគាត់តែងតែដេកប្រឡែងលេងជាមួយនឹងប្រភេទពស់ថ្លាន់
ធំៗ ស្របពេលដែលមនុស្សច្រើននាក់ផ្សេងទៀត ញញើតនៅក្នុងការធ្វើបែបនេះ។

គួរបញ្ជាក់ផងដែរថា បុរសហ៊ានប្រថុយនឹងគ្រោះថ្នាក់រូបនោះ ជាជនជាតិហ្វីលីពីន ត្រូវបាន
រកអោយឃើញថាគាត់ហ៊ានប្រឡែងលេងជាមួយនឹងប្រភេទពស់ថ្លាន់ដ៏ធំរបស់ពិភពលោក
ដែលវាមានប្រវែងដល់ទៅ ២៣ ហ្វឺត និងទម្ងន់ដល់ទៅ ២០០ ផោនឯណោះ។

លើសពីនេះទៅទៀត  ប្រភពដដែលបានបន្ថែមថា  បុរសដែលមិនទាន់ស្កាល់អត្តសញ្ញាណ
រូបនេះ បាននិយាយបញ្ជាក់ថា ជារឿយៗ គាត់តែងតែធ្វើបែបនេះ ពោលគឺដេកប្រឡែងលេ
ងជាមួយនឹងពួកវា ខណៈពេលដែលពួកវាពិតជាគួរអោយស្រឡាញ់មែនណា (  My snakes
are so charming ) ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ដេលីម៉ែល


Tags: international news strange entertainment