Virtual Cable បង្កើតបានជាពន្លឺ 3D មួយខ្សែ ដែលគូរវាសកំណាត់ផ្លូវខាងមុខ ដែលអាច
ជួយអោយអ្នកបើកបរមើលជាមុននូវផែនទីផ្លូវ តាមរយៈនេះ គេនឹងមានការត្រៀមខ្លួនដើម្បី
ដោះស្រាយ និងធានាសុវត្ថិភាពដោយមិនបង្កភាពតានតឹង។
Virtual Cable វាគឺជាកម្មវិធីបន្ទាប់បន្សំមួយសម្រាប់បច្ចេកវិទ្យានាំផ្លូវ។ ប្រព័ន្ធនេះ ប្រើប្រាស់
បច្ចេកវិទ្យា True - 3D ។ ស្នាមខ្សែពន្លឺដែលបង្កើតឡើងដោយ Virtual Cable គឺដូចជាផ្នែក
មួយនៃទិដ្ឋភាពនៅចំពោះមុខ ហើយវានឹងអូសបន្លាយជាបន្ដបន្ទាប់ដូចទៅនឹងខ្សែភ្លើងមួយ
ខ្សែដែលអូសបន្លាយតាមដងផ្លូវ។
ប្រព័ន្ធនាំផ្លូវ GPS បច្ចុប្បន្ន ប្រើប្រាស់ផែនទីស្រមោល ដែលតែងត្រូវបានដាក់នៅលើ center
panel របស់រថយន្ដ ឬកញ្ចក់មើលក្រោយ បែបនេះវាងាយនឹងធ្វើឱ្យមានការបែងចែកអារម្មណ៍
សម្រាប់អ្នកបើកបរ នៅពេលគេត្រូវមើលផ្លូវផង និងត្រូវមើលផែនទីផង ប្រការនេះអាចធ្វើ
ឱ្យមានគ្រោះថ្នាក់កើតឡើង។
[IMG]file:///C:/Users/Botra/AppData/Local/Temp/moz-screenshot.png[/IMG]
ចំណែក Virtual Cable បង្កើតបានជាទិដ្ឋភាពបែបធម្មជាតិ រូបរាងដែលវាបង្កើតឡើងគឺត្រូវ
បានបង្ហាញនៅក្នុងបរិយាកាសនៅចំពោះមុខអ្នកបើកបរ ដូច្នេះ អ្នកបើកបរអាចមើលឃើញ
កំណាត់ផ្លូវជាមុន ដោយមិនចាំបាច់មើលផែនទី។
ខាងក្រោមនេះ ជាវីដេអូ ដែលបង្ហាញពីដំណើរការរបស់ប្រព័ន្ធ Virtual Cable ៖
ដោយ ៖ សូរីយ៉ា
ប្រភព ៖ MVS