CamNews

តារា 

រថយន្តតារាចម្រៀង ជុំ លីណូ បង្កគ្រោះថ្នាក់ចរាចរ ស្លាប់ស្រ្តីម្នាក់ (Video Inside)

សៀមរាប៖ តារាចម្រៀង ជុំ លីណូ បានជួបនូវគ្រោះថ្នាក់ចរាចរមួយ ក្នុងខេត្តសៀមរាប ពេលលោកធ្វើដំណើរ ត្រឡប់មកពីច្រៀង ក្នុងខេត្ត ព្រះវិហារ បណ្ដាលឲ្យស្រ្តីម្នាក់ ស្លាប់បាត់បង់ជីវិត ចំណែកក្មេងស្រីវ័យ ប្រមាណ ១៨ ឆ្នាំ ជាអ្នកបើកបរ ម៉ូតូរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើង នៅចំណុច ភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្ត សៀមរាប នាម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ ។

លោក ជុំ លីណូ បានប្រាប់តាមទូរស័ព្ទ ថា លោកពិតជា បានជួបគ្រោះ ថ្នាក់ចរាចរ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះមែន និងបានបណ្ដាលឲ្យ ស្រីវ័យប្រមាណជាង ៥០ ឆ្នាំ ម្នាក់ បានស្លាប់ នៅកន្លែងកើតហេតុ ដោយសាររថយន្ត របស់លោក បើកបុកក្នុងទិសដៅបញ្ច្រាស់គ្នា ហើយរថយន្ត របស់លោក បានធ្លាក់ចូលទឹក ប្រឡាយនៅក្បែរនោះ ។

ជុំ លីណូ និយាយថា "បាទបង..! ពេលខ្ញុំជិះឡានហ្នឹង បងប្រុសខ្ញុំម្នាក់ ជាអ្នកបើក ហើយខ្ញុំបានដេកលក់មួយភាំង ស្រាប់តែពេលខ្ញុំ ដឹងខ្លួនឡើង ជើងរបស់ខ្ញុំនៅក្នុងទឹក បាត់ទៅហើយ ពេលនោះខ្ញុំស្រវេស្រវា ឡើងគោក ប៉ុន្តែខ្ញុំមិនដឹងថា ឡានត្រូវបុកជាមួយអ្វីនោះទេ..!"។

លោក បានបន្តថា ពេលលោកកំពុងធ្វើដំណើរ នៅក្នុងរថយន្តមានគ្នា ៣ នាក់ ហើយបងប្រុសជីដូនមួយ ជាអ្នកបើកបរឡានឲ្យលោក។ ពេលជួបគ្រោះថ្នាក់ លោកមិនបានដឹង ហេតុការណ៍មុនឡើយ ព្រោះលោកបាន ដេកលក់ នៅក្នុងឡាន ។

ប៉ុន្តែទោះជាយ៉ាងណា រហូតមកដល់ យប់ថ្ងៃដដែលនេះ លោកកំពុងតែនៅ សាលាស្រុក ពួក ដើម្បីរង់ចាំការដោះស្រាយ ពីសំណាក់ សមត្ថកិច្ច៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh