CamNews

ម៉ូតូ 

ម៉ូតូរបស់ចិនត្រូវរឹបអូស ពីព្រោះចំលងម៉ូដពី Piaggio MP3

ម៉ួតូ scooter កង់៣ YB 250 ZKT របស់ក្រុមហ៊ុនចិនមួយ ត្រូវប៉ូលីសអ៊ីតាលីរឹបអូសក្នុង
ពិព័ណ៌ម៉ូតូ EICMA ២០១១ នៅក្នុងប្រទេសអ៊ីតាលី ដោយសារវាមានរូបរាងដូចនឹងម៉ូដែល
MP3 របស់ Piaggio ។

ក្រុមហ៊ុន Piaggio និងគណៈកម្មការពិព័ណ៌ EICMA ២០១១ ក៏បានធ្វើការបកស្រាយបញ្ជាក់
ការពិតរបស់ព័ត៌មាន​ខាងលើនេះផងដែរ។ តំណាងរបស់ប៉ូលីសសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
ប្រទេសអ៊ីតាលីបានឲ្យដឹងថាម៉ូដែលម៉ូតូនេះ មានរូបរាងដូចនឹង Piaggio MP3 ពេក ដែលជា
ម៉ូដែលម៉ូតូបានរចនា និងបានចុះឈ្មោះសិទ្ធលើកម្មសិទ្ធបញ្ញានៅអ៊ីតាលី ដូច្នេះ ត្រូវរឹបអូស
ដើម្បី​ធ្វើការ​ស៊ើបអង្កេតនូវទង្វើថតចំលង និងរំលោភលើកម្មសិទ្ធបញ្ញា។ ម៉ូតូកង់៣ នេះ
ផលិតដោយក្រុមហ៊ុន Kaitong របស់ចិន និងចែកចាយតាមរយៈក្រុ​មហ៊ុនសាខា Yiben។


ប្រភព៖ autopro
ដោយ៖ មិនា

Tags: chinaconfiscateexhibitionmotoreicma 2011piaggioyb 250 zktkaitongimitate