ដោយការទន្ទឹងរង់ចាំអស់រយៈពេលជាយូមកហើយ នូវទម្រង់រួបរាង ម៉ូតូធំបែបស្ពត ពេលនេះក្រុមហ៊ុន Yamaha សូមបង្ហាញពី រួបរាងថ្មីមួយទៀត គឺ Yamaha R25 2015។
Yamaha R25 គឹនៅតែស្ថិតក្នុងលំដាប់ថ្នាក់ពេញនិយមរបស់ជនជាតិឥណ្ឌា។ ហើយម្យ៉ាងទៀតនោះ ការកំណត់ពេលវេលានៃការចរាចរណ៍ ផលិតផលប្រចាំឆ្នាំ ២០១៥ នេះ គឺត្រូវធ្វើឡើង ឲ្យស្របទៅនឹងការស្រមើលស្រម៉ៃ នៃក្ដីសង្ឃឹមរបស់អ្នកគាំទ្រ។ ហើយក្រុមហ៊ុនក៏ដឹងច្បាស់ដែរថាអ្នកទាំងអស់គ្នាបានត្រៀមខ្លួនរួចជាស្រចដើម្បីសាកល្បងជាមួយនិង សមត្ថភាព Yamaha R25 ។ ដូច្នេះដើម្បីធ្វើរឿងឲ្យកាន់តែភ្ញាក់ផ្អើល ក្រុមហ៊ុន បានរចនាព៌ណចម្លែកលើ Yamaha R25 ឲ្យកាន់តែទាក់ភ្នែកថែមទៀត។ ភាពពេញនិយមនៃសង្គមម៉ូតូធំ អាចនិងត្រូវបានមើលឃើញដោយ ការអុកឡុករបស់ Yamaha R25យ៉ាងណាមិញមួយរយៈពេលថ្មីៗនេះ Yamaha R25 បានត្រូវទទួលបានការចាប់អារម្មណ៍លើការលេងព៌ណទម្រង់ ធ្មេញត្រីឆ្លាម ក៏មានភាពទាក់ទាញដែរ។ ពិព្រោះរួបរាងចង្កៀងមុខរបស់ម៉ូតូ មានលក្ខណៈ ដូចជាក្បាលត្រីឆ្លាម ហើយប្រើប្រព័ន្ធភ្លើង ឡាស៊ែ ឬក៏អាចមើលឃើញរួបរាង ដូចរួបភាពមុខ Angry Bird។ សមត្ថភាព Yamaha R25 គឺប្រើប្រាស ២ ម៉ាស៊ីន មានកម្លាំង ២៥០ សេសេ ខ្នាតរង្វាស់ ៣៦ សេស ប្រើហ្រ្វាំងប្រេងមុខក្រោយ ខ្នាតរង្វាស់ប្រេង ឌីជីថល ។ សមត្ថភាពដ៏អស្ចារ្យ ជាមួយនិង ភាពពេញនិយម គឺ Yamaha R25 2015 ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ sagmart