CamNews

រថយន្ត 

ក្រុមហ៊ុន Nissan អភិវឌ្ឍ supercharged hybrid សំរាប់រថយន្ត Infiniti JX


ក្រុមហ៊ុន Nissan Motor Co, បានធ្វើការអភិវឌ្ឍ supercharged hybrid ដែលនឹងមកដល់
ឆាប់ៗនេះ សំរាប់ស៊េរី Infiniti JX។

រថយន្ត   Infiniti JX   នឹងដំណើរការដោយកំលាំងសាកអាគុយលីចូម   ជាមួយនឹងម៉ាស៊ីន
ស៊ីឡាំងបួន។វាជារថយន្ត hybrid ដែលដើរដោយស៊ាំងផង និងអាគុយផង។     វាបានប្រើ
ប្រព័ន្ធហ្វ្រាំង ដែលបង្កើតបានជាថាមពលភ្លើងបំរុងផងដែរ។

ក្រុមហ៊ុន Nissan បានបដិសេធនូវ   ការបង្ហាញលក្ខណៈលំអិតរបស់ កំលាំងម៉ាស៊ីន និង
កំលាំងភ្លើងពីព្រោះថាការអភិវឌ្ឍនៅកំពុងប្រតិបត្តិនៅឡើយ៕

ដោយ៖ រិនដូ

ប្រភព៖ autoweek


Tags: car technology