ព័ត៌មានអន្តរជាតិ ៖ ជាការពិត មនុស្សអាចនឹងហ៊ានទទួលអ្វីគ្រប់យ៉ាង ដើម្បីបំពេញនូវ
សេចក្តីស្រេកឃ្លានរបស់ខ្លួន ដូចករណីនេះស្រាប់ បុរសម្នាក់ត្រូវបានរកអោយឃើញថា បាន
ទទួលទាននូវសត្វកង្កែប ដល់ទៅរយៈពេលជាងមួយខែ ដើម្បីបន្តសង្ខាររបស់ខ្លួន ខណៈពេ
លដែលវង្វេងលើសមុទ្រខ្សាច់ Escalante Utah ស្របពេលដែលសីតុណ្ហភាពស្មើនឹង ៣៧,៨
អង្សាសេ ឯណោះ។
ប្រភពដដែលបានបន្ថែមថា ជនរងគ្រោះរូបនោះ មានឈ្មោះថា លោក William Martin LaFev
-er វ័យ ២៨ ឆ្នាំ ត្រូវបានរកអោយឃើញថា ស្គមស្គាំងគ្មានកំលាំងកំហែង និងមិនអាចដើររួច
ស្របពេលដែលក្រុមមន្រ្តីប៉ូលីស ដើរល្បាតតាមអាកាស បានរកឃើញគាត់អង្គុយនៅក្បែរ
ទន្លេ Escalante River រួចបក់កន្លែងជាសញ្ញា ដើម្បីសុំជំនួយ។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ ដោយបានបញ្ជូន គាត់ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការ
សង្គ្រោះបន្ទាន់។ ក្រុមមន្រ្តីប៉ូលីសបញ្ជាក់ថា គាត់ពិតជាសំណាងខ្លាំងណាស់ ដែលនៅរស់
រានមានជីវិត៕
ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ