CamNews

ព័ត៌មានអន្តរជាតិ 

ព្រះ​សង្ឃជាង៥ពាន់​អង្គ ប្រារព្ធពិ​​ធី​​សមាធិ-​បង្សុ​កូល ​​ថ្វាយ​ព្រះ​​វិញ្ញាណ​​​ក្ខន្ធ​​​សម្ដេចតា

ព្រះ​សង្ឃជាង៥ពាន់​អង្គ និមន្ត​មក​​ពី​​វត្ត​​នានា​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ និង​​បណ្តា​ខេត្ត​​មួយ​​ចំនួន បាន​​
រៀប​ចំ​ពិ​​ធី​​សមាធិ-​បង្សុ​កូល​​ថ្វាយ​ព្រះ​​វិញ្ញាណ​​​ក្ខន្ធ​​​ ព្រះ​ករុណា ព្រះ​បាទ​នរោត្តម សីហនុ ព្រះ​មហា​
វីរ​ក្សត្រ​ នៅ​​មុខ​​ព្រះ​បរម​រាជវាំង។

នៅ​ក្នុង​ពិធី​សមាធិ-បង្សុកូល​ នៅល្ងាច​​ថ្ងៃ​សៅរ៍ ទី​២០ ខែ​តុលា ឆ្នាំ​២០១២​​នេះ​​ដែរ ក៏មាន​ការ​ចូល
រួម​​ពី​សំណាក់​ឧបនាយក​​រដ្ឋ​​មន្ត្រី រដ្ឋ​​មន្ត្រី​ក្រសួង​​ព្រះ​​បរម​​រាជ​​វាំង មន្ត្រី​​ព្រះ​​បរម​​រាជ​​វាំង និង​​សាធារ
ណ​ជន​​ជា​​ច្រើន​​​​ម៉ឺន​​​នាក់​​​ផង​​ដែរ។

ក្នុងពិធីនេះដែរ គេឃើញមានប្រជា​​ពល​រដ្ឋ​កម្ពុជា​ ​រាប់​ម៉ឺន​​នាក់ បាន​មក​គោរព​​ព្រះ​​វិញ្ញាណ​​ក្ខន្ធ​​​​ព្រះ​​
អង្គ​​​​​នៅ​​​​​​មុខ​​​ព្រះ​ ​បរម​​រាជ​​វាំង​ ដោយ​មាន​ប្រជា​ជន​មក​ពី​តាម​ខេត្ត ស្នាក់​នៅ​រាជធានី​ភ្នំ​ពេញ ​រង់ចាំ​
គោរព​វិញ្ញាណ​ក្ខន្ធ​​​ព្រះ​អង្គ​ដោយ​​ផ្ទាល់ នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង៕



 

ដោយ ៖ ចិន្ថា


Tags: monk pray King Sihanouk