CamNews

សំណើច 

សំណើច រឿង៖ ជិតបានតែងតាំងហើយ

គ្រូបង្វឹក​បាល់ទាត់​ម្នាក់ មាន​ជំងឺ​ធ្ងន់ ដែល​ពិបាក​នឹង​ឆ្លង​ផុត ។ មិត្តភក្តិ​គាត់​ដែល​ជា​គ្រូបង្វឹក​បាល់ទាត់​ដែរ និយាយ​ជាមួយ​គាត់៖
មិត្តភក្តិ៖ លោក​បង ត្រូវ​ខិតខំ​រក​មធ្យោបាយ​ផ្តល់ ដំណឹង​អោយ​ខ្ញុំ​ដឹង​ពី​ពិភពលោក​ខាង​ណោះ ផង​ណា៎ ។​
កន្លះ​ឆ្នាំ​ក្រោយ​ទូរស័ព្ទ​រោ​ទិ៍​ឡើង ។ នៅ​ដើម​ខ្សែ​ខាង​ណោះ គឺ​សម្លេង​របស់​គ្រូបង្វឹក​បាល់ទាត់ ដែល​បាន​អនិច្ចកម្ម


គ្រូបង្វឹក​បាល់ទាត់៖ ពិភព​ដែល​ខ្ញុំ​រស់នៅ ក៏​មាន​បាល់ទាត់​ដែរ ។​ពេល​នេះ​ខ្ញុំ​មាន​ដំណឹង​អាក្រក់​មួយ ល្អ​មួយ​ចង់​ប្រាប់​បង​ឯង ។​
មិត្តភក្តិ៖ បើ​អ៊ីចឹង ប្រាប់​ដំណឹង​ល្អ​មុន​មក​
គ្រូបង្វឹក​បាល់ទាត់៖ លោក​បង​ឯង ជិត​មានឱកាស​ដណ្តើម​ពានរង្វាន់ C1 ជា​លើក​ដំបូង​ក្នុង​ជីវិត​ហើយ ។​
មិត្តភក្តិ៖ អស្ចារ្យ​មែន ! ចុះ​ដំណឹង​អាក្រក់?
គ្រូបង្វឹក​បាល់ទាត់៖ ក្រុមបាល់ទាត់​ឋាននរក និង​ក្រុមបាល់ទាត់​ឋានសួគ៌​ឈាន​ដល់ វគ្គ​ផ្តាច់ព្រ័ត្រ​ដូច​គ្នា ក្នុង​ការ​ប្រកួត​ជម្រុះ​ដណ្តើម​យក​ពានរង្វាន់​C1 ខាង​មុខ ។​ហេតុនេះ​ស​ប្តា​ហ៍​ក្រោយ លោក​បង​ឯង​ត្រូវ​បាន​យមរាជ​តែងតាំង ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់ ឋាននរក​ហើយ ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke