CamNews

រថយន្ត 

Porsche បង្ហើប 911 Cabriolet កំណែថ្មី

ថ្មីៗនេះ ក្នុងពិព័ណ៌ Frankfurt Motor Show 2011, Porsche បានបង្ហាញនូវកំណែថ្មីចំនួនពីរ
ក្នុងស៊េរី 911 នោះគឺ 911 Carrera និង 911 Carrera S សំរាប់ឆ្នាំ 2012។ ថ្មីៗនេះ ក្រុមហ៊ុន
ដ៏ល្បីល្បាញរបស់អាល្លឺម៉ង់ បានបង្ហាញកំណែថ្មី គ្មានដំបូល (Cabriolet) របស់ស៊េរី
911 Carrera នេះ។

911 Carrera Cabriolet ប្រើដំបូលទន់ មិនមែនជាដំបូលរឹងដូចគូរប្រជែងរបស់ខ្លួននោះ
ឡើយ។ ជាពិសេសដំបូលនេះមិនប្រើក្រណាត់ដូចស៊េរីមុន (997) ដែលប្រើធាតុផ្សំធ្វើពី
ម៉ាញ៉េស្យូមដើម្បីកាត់បន្ថយទម្ងន់របស់វា។ ក្រៅពីដំបូល កំណែថ្មី Cabriolet នេះ មានរូបរាង
និងគ្រឿងខាងក្នុងប្រហាក់ប្រហែលគ្នានឹងស៊េរីបងប្អូនរបស់វាផងដែរ។
និយាយពីកម្លាំង រថយន្តនេះមានម៉ាស៊ីនធុន 3,4 lite 350សេះ សំរាប់កំណែ Carrera និង
ម៉ាស៊ីន 3,8lit កម្លាំង 400សេះ សំរាប់កំណែ Carrera S។ យោងតាមប្រភពពត៌មានមួយ
ចំនួនបានអោយដឹងថា កំណែថ្មីគ្មានដំបូលទាំងពីរនេះ នឹងត្រូវបានបង្ហាញខ្លួននាថ្ងៃទី 3
ខែមិនា ឆ្នាំ2012 ខាងមុខនេះនៅអាល្លឺម៉ង់ ក្នុងតំលៃ 136.040 USD សំរាប់ 911 Carrera
និង 155.515 USD ឲ្យ 911 Carrera S។ ចំណែកនៅអាមេរិកវិញ រថយន្តគ្មានដំបូលនេះ
នឹងចាប់ផ្តើមដាក់លក់ពីត្រីមាសទី1 ឆ្នាំ 2012 ក្នុងតំលៃ 97.300 USD សំរាប់រថយន្តប្រភេទ
911 Carrera និង 108.000 USD សំរាប់ 911 Carrera S។



ប្រភព៖ Carscoop
ដោយ៖ មិនា

Tags: carporcheunveilcabrioletcarreranew version