យានយន្ដ ៖ ផលិតផល ក្រុមហ៊ុន Toyota បើធ្វើការបង្ហាញជារួម ប្រិយមិត្ដប្រាកដជាមានភាពស្រពិចស្រពិល ខ្លះហើយ ដោយហេតុ ក្រុមហ៊ុនបានសម្រេចជោគជ័យនៃការផលិត ជាច្រើនម៉ូដែល ជាពិសេសសម្រាប់ប្រភេទរថយន្ដប្រណិតតែម្ដង យ៉ាងណាមិញ ដូចជា ម៉ូដែល Toyota Sequoia 2015 ជាដើម ។
Toyota Sequoia 2015 ប្រិយមិត្ដមួយចំនួនធំ អាចនឹងចន្លេាះភ្នែកប្រទះឃើញ ម៉ូដែលមួយនេះ លើទីផ្សាររថយន្ដទំនើប ខណៈដែលក្រុមហ៊ុន បានដាក់តាំងបង្ហាញកាលពីពាក់កណ្ដាលឆ្នាំ ២០១៤។ រហូតមកទល់ពេលបច្ចុប្បន្ន ម៉ូដែលមួយនេះ ក៏ទើបតែមានសន្ទុះនៃការចាប់អារម្មណ៍មិនតិចដែរ ។ ផ្អែកទៅលើការបង្ហាញរបស់ គេហទំព័រពាណិជ្ជកម្មអន្ដរជាតិមួយ បានឲ្យដឹងថា Toyota Sequoia 2015 ប្រើកម្លាំង ៨ ម៉ាស៊ីន (V8) ត្រូវនឹងខ្នាតរង្វាស់ ៥.៧ liter និងទំហំ ៣១៨ សេះ ប្រើប្រអប់លេខ អូតូ ស្មើនឹងប្រអប់លេខដៃ ៦ លេខ ដែលគ្រប់គ្រងចលនា កង់ទាំង ៤ ។ រីឯតម្លៃវិញគឺ ៤២០០០ ដុល្លារ ។
គូរបន្ថែមទៀតថា សម្រាប់ម៉ូដែលទំនើបនេះ បានត្រូវបំពាក់ប្រព័ន្ធគ្រប់គ្រង ទំនើប មិនចាញ់ម៉ូដែលផ្សេងឡើយ ។ ទស្សនារូបភាពខ្លះៗខាងក្រោម ៖
ដោយ៖ អឿ អ៊ុយ
ប្រភព៖ toyotacars2015