រៀងរាល់ឆ្នាំនៅលើពិភពលោក មានមនុស្សរាប់លាននាក់ ត្រូវស្លាប់ដោយសារបារី។ ការជក់បារី
មិនថាបារីប្រភេទអ្វីនោះទេ វាតែងបណ្ដាលឱ្យកើតជម្ងឺជាច្រើន ដែលនាំទៅរកសេចក្ដីស្លាប់។
នៅក្នុងបារី មានផ្ទុកសារធាត់គីមី ប្រហែល ៤.០០០ប្រភេទ ក្នុងនោះ មានជាង ២០០ប្រភេទ
ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព រួមមាន សារធាត់ញៀន និងសារធាតុពុល។ ផ្សែងបារី មិនត្រឹមតែ
ប៉ះពាល់ដល់សុខភាពអ្នកជក់ប៉ុណ្ណោះទេ តែវាក៏ផ្ដល់ផលអាក្រក់ ដល់អ្នកនៅជុំវិញ។
ផ្សែងបារី មានសារធាតុញៀននឹងពុលសំខាន់ចំនួន ៤ ក្នុងនោះ nicotine ត្រូវបានគេចាត់ទុកជា
សារធាតុញៀនមួយប្រភេទ ដែលស្រដៀងនឹង heroin និង cocain។ ជាមធ្យម អ្នកជក់បារី ១ដើម
នឹងអាចស្រូបយក nicotine ប្រហែល ២មិល្លីក្រាម។ ចំណែកសារធាតុ monoxit carbon ក៏មានលទ្ធភាពកាន់កាប់ទីកន្លែងរបស់អ៊ុកស៊ីហ្សែនក្នុងឈាម ដែលបណ្ដាលឱ្យរាងកាយខ្វះអ៊ុកស៊ីហ្សែន
ដូច្នេះ វាក៏នាំទៅរកជម្ងឺបេះដូង ដំណាក់កាលដំបូង។ ក្រៅពីនេះ ក៏មានសារធាតុដែលបង្កគ្រោះ
ថ្នាក់ដល់ជីវិត ដូចជា benzopyrene ជាដើម។
ការជក់បារី ប្រៀបដូចជាការធ្វើអត្តឃាតបន្តិចម្ដងៗ
ការសិក្សាស្រាវជ្រាវខ្លះ បានបង្ហាញថា ការជក់បារី ១ដើម គឺស្មើនឹងការកាត់បន្ថយអាយុជីវិត
ចំនួន ៥,៥នាទី តែក៏មានការសិក្សាស្រាវជ្រាវផ្សេង បញ្ជាក់ថា ចំនួននេះ គឺឡើងដល់ ១១នាទី
ដូច្នេះ បើយកមធ្យមភាគ គឺ ៨,២៥នាទី។ អាយុជាមធ្យមរបស់អ្នកជក់បារី តែងតែខ្លីជាងពី ៥ ទៅ
៨ឆ្នាំ បើធៀបនឹងអ្នកមិនជក់បារី។ ការជក់បារីក៏ធ្វើឱ្យអត្រានៃការស្លាប់ ដោយសាររោគសួត រោគ
បេះដូង ជាដើម កើនឡើងពី ៣០% ដល់ ៨០% ។
ផ្សែងបារី អាចនឹងបណ្ដាលឱ្យកើតជម្ងឺមហារីកសួត
កម្រិតនៃគ្រោះថ្នាក់ អាស្រ័យទៅលើវ័យដែលចាប់ផ្ដើមជក់ ដូច្នេះ ការជក់បារីក្នុងរយៈពេលកាន់
តែយូរ អ្នកនឹងប្រឈមនឹងការស្លាប់ កាន់តែខ្ពស់។ ក្រៅពីនេះ ការជក់បារីក៏នាំឱ្យខាតបង់ប្រាក់
កាស់ផងដែរ ៖ ក្នុង ១ថ្ងៃ អ្នកជក់ ១កញ្ចប់ តម្លៃប្រហែល ២០០០រៀល ដូច្នេះ ក្នុង ១ឆ្នាំ អ្នកនឹង
ត្រូវចំណាយប្រាក់អស់ ៧២០.០០០រៀល និង ១០ឆ្នាំ ស្មើនឹង ៧.២០០.០០០រៀល (១៨០០ ដុល្លារ
អាមេរិក)។ ទឹកប្រាក់នេះ អាចឱ្យអ្នកទិញបានម៉ូតូ ១គ្រឿងយ៉ាងស្រស់ស្អាត៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ nyc/michigan